ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ២៤.៣៧២.៩០៧នាក់ និងមានអ្នកស្លាប់កើនដល់ ២៦៦.២០៧នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ។
ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ករណីថ្មីមានចំនួន ៣២៦.០៩៨នាក់ និងអ្នកស្លាប់មានចំនួន ៣.៨៩០នាក់ ត្រូវបានគេរាយការណ៍ ឲ្យដឹងនៅទូទាំងប្រទេស ។
ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ២០.៤៣២.៨៩៨នាក់ បានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពី មានសុខភាពប្រសើរឡើងវិញ ។
ក្រសួងបានឲ្យដឹងថា ចំនួនអ្នកឈឺនៅក្នុងប្រទេសចំនួន ៣.៦៧៣.៨០២នាក់ ។
ទន្ទឹមនឹងនេះដែរ សរុបវត្ថុវិភាគមាន ៣១៣.០១៧.១៩៣នាក់ បានធ្វើតេស្តនៅទូទាំងប្រទេស ហើយក្រុមប្រឹក្សាស្រាវជ្រាវឳសថឥណ្ឌា (ICMR) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ក្នុងចំណោមអ្នកធ្វើតេស្តទំាងនេះ ចំនួន ១.៦៩៣.០៩៣នាក់ បានធ្វើឡើងតែថ្ងៃសុក្រប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា