រីយូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន ២.២១១នាក់ ដោយសារជំងឺកូវីដ-១៩ដែលនាំឲ្យចំនួនអ្នកស្លាប់ ដែលរាប់ក្នុងប្រទេសកើនឡើងដល់ ៤៣២.៦២៨នាក់ ។
ក្រសួងបានឲ្យដឹងថា ឥឡូវនេះ ប្រេស៊ីល មានអត្រាស្លាប់ចំនួន ២០៥.៩នាក់ ក្នុងចំណោមមនុស្ស ១០០.០០០នាក់ ។

ទន្ទឹមនឹងនេះដែរ អ្នកឆ្លងជំងឺបន្ថែមទៀតមានចំនួន ៨៥.៥៣៦នាក់ដែលបានរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងនៅ ទូទាំងប្រទេសសរុបកើនឡើងដល់ ១៥.៥១៩.៥២៥នាក់ ។
ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ លើពិភពលោក ដែលមានអ្នកឆ្លងច្រើនបំផុត ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត បន្ទាប់សហរដ្ឋអាមេរិក និងឥណ្ឌា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
