ព័ត៌មានអន្តរជាតិ

Microsoft ​ជា​អ្នក​ផលិត​វ៉ែនតា AR ​ឱ្យ​កងទ័ព​អាមេរិក​ ក្នុងតម្លៃ​ជាង​ ២១ ប៊ី​លាន​ដុល្លារ​

​Microsoft ​បាន​ក្លាយជា​ ក្រុមហ៊ុន​ផ្តាច់មុខ​ដែល​នឹង​ផ្គត់ផ្គង់​វ៉ែនតា AR ជាមួយ​បច្ចេកវិទ្យា HoloLens ផ្ទាល់​របស់ខ្លួន​ដល់​កងទ័ព​សហរដ្ឋអាមេរិក ក្នុង​ចំនួន​រហូតដល់​ទៅ ១២ ​ម៉ឺន​គ្រឿង​ឯណោះ។

កងទ័ព កំពុងពាក់សាកល្បង AR ជំនាន់ទី១
​ក្នុង​ទំហំ​ទឹកប្រាក់​ដែល Microsoft ​ទទួល​បាន​ពី​ដេញ​ថ្លៃ​លើ​កិច្ចព្រមព្រៀង ​ផ្គត់ផ្គង់​វ៉ែនតា AR ប្រមាណ​ជា ២១ប៊ី​លាន​ដុល្លារ​គិត​ក្នុង​រយៈពេល ១០ ​ឆ្នាំ។ ​វ៉ែនតា AR ​នេះ​នឹង​ក្លាយជា​ជំនួយការ​ ដល់​កងទ័ព​នៅ​ក្នុង​សមរភូមិ ។​

ដូច​អ្នក​ទាំង​អស់​គ្នា ​បាន​ជ្រាប​រួច​ហើយ​ថា​ Microsoft ​គឺ​ជា​​ក្រុមហ៊ុន​ដែល​មាន​ជំនាញ ​ខ្ពស់​ខាង​បង្កើត Software។ ចំពោះ​បច្ចេកវិទ្យា​ Hololends នេះ​ពួក​គេ​បាន​សម្ងំ​អភិវឌ្ឍអស់​ជាច្រើន ​ឆ្នាំ​មកហើយ ។

​សម្រាប់​លក្ខណៈ​ពិសេស​របស់​វែនតា AR នោះ​នៅ​​ផ្នែក​ផ្ទៃ​កញ្ចក់​អេក្រង់​ គឺមាន​ភ្ជាប់​មក​នូវ​ត្រីវិស័យ សម្រាប់​បង្ហាញ​ទិសដៅ ទៅកាន់​តំបន់​ណាមួយ និង​អាចធ្វើ​ការបង្ហាញ​ពី​ទីតាំង របស់​កងទ័ព​ណាមួយ ទៅឱ្យ​មិត្ត​កងទ័ពផ្សេងៗ បាន​ទៀតផង។

​វា​ក៏​អាច​បង្ហាញ​ជា​និមិត្តសញ្ញា សំដៅ​ទៅកាន់​ទីតាំង​ណាមួយ ដែល​កងទ័ព​បាន​តម្រង់​កាំភ្លើង​ ទៅកាន់​ទីនោះ​បាន​ផងដែរ ដើម្បី​ជួយ​ឱ្យ​បាញ់​ចំ​គោលដៅ​ត្រឹមត្រូវ​ល្អ ឯ​កញ្ចក់​អេក្រង់​នោះ គឺជា​ប្រភេទ FLIR មើល​យប់​បាន​ទៀត ។

​ដូច្នេះ វ៉ែនតា HoloLens អាចជួយ​ឱ្យ​កងទ័ព​អាមេរិក មើល​នៅពេល​ងងឹត ឬ​ក្នុង​ទី​ងងឹត​បាន (Night Vision) និង​អាច​មើលឃើញ​សត្រូវ​បាន នៅក្នុង​តំបន់​ព្រៃ និង​ពេល​មាន​ផ្សែង​ច្រើនថែម​​ទៀតផង៕ sabay

Most Popular

To Top