ព័ត៌មានអន្តរជាតិ

អាចម៍ផ្កាយ ដ៏កម្រមានតម្លៃ ១០០,០០០ ផោន ប្រគល់សារមន្ទីរ ប្រវត្តិសាស្រ្តធម្មជាតិ នៃទីក្រុងឡុង

ទីក្រុងឡុង ៖ អាចម៍ផ្កាយដ៏កម្រ “Winchcombe” ត្រូវបានគេរកឃើញ នៅលើផ្លូវតូចមួយ ក្នុងតំបន់ Cotswolds ដាក់តាំងបង្ហាញ នៅសារមន្ទីរប្រវត្តិសាស្រ្ត ធម្មជាតិ នៃទីក្រុងឡុង បន្ទាប់ពីដុំមួយនេះ មាន តម្លៃ ១០០,០០០ ផោនត្រូវបានប្រគល់ ដល់សារមន្ទីរ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។

ចំពោះមនុស្សជាច្រើន វាគ្រាន់តែមើលទៅដូចជាបំណែក នៃក្រួសមួយ ប៉ុន្តែថ្មនេះមានរឿង និទាន ដ៏អស្ចារ្យត្រូវប្រាប់ ។ តាមពិតវាជាបំណែក នៃអាចម៍ផ្កាយមួយ ដែលបានអណ្តែត នៅលើលំហរ អស់ រយៈពេលជាង ៤ពាន់លានឆ្នាំមកហើយ ដោយវាបានធ្លាក់មកលើផែនដី ក្នុងរបៀបដ៏អស្ចារ្យ កាលពីខែកុម្ភៈ នៅ Cotswolds និងធ្វើឲ្យមានការខិតខំប្រឹង ប្រែងស្វែងរក ។

បន្ទាប់ពីត្រូវបានគេរកឃើញ នៅវាលស្មៅចៀមមួយដុំក៏ត្រូវបានបរិច្ចាគ ទៅសារមន្ទីរដោយក្រុមអ្នក រកឃើញរបស់វា ទោះបីជាត្រូវបានប៉ាន់ស្មាន ដោយអ្នកជំនាញ ខាងក្រៅថា មានតម្លៃដល់ទៅ ១០០,០០០ ផោន ក៏ដោយ ឥឡូវវាត្រូវបានដាក់បង្ហាញ នៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ នឹងបើកជាសាធារណៈ នៅថ្ងៃច័ន្ទទី ១៧ ឧសភា។

ថ្មអវកាសមានឈ្មោះថា អាចម៍ផ្កាយ Winchcombe បន្ទាប់ពីទីក្រុងដែលជាកន្លែង វាចុះចតក៏ក្លាយជាថ្មប្រភេទ ដ៏កម្រខ្លាំងណាស់ គេហៅថា Carbonaceous Chondrite ។ មិនដែលរកឃើញពីមុន នៅចក្រភពអង់គ្លេសឡើយ ថ្មច្រើនតែមានសមាសធាតុ សរីរាង្គ និងផ្តល់នូវតម្រុយដ៏មានតម្លៃចំពោះបណ្តុំនៃជីវិតនៅក្នុងលំហ និង អ្វីដែលភពត្រូវបានបង្កើតឡើង ។

វាជាអាចម៍ផ្កាយដំបូងគេ ត្រូវបានរកឃើញនៅចក្រភព អង់គ្លេស អស់រយៈពេល ៣០ ឆ្នាំមកហើយដោយសារ វាមានរាងដូចគ្រាប់បាល់ ពណ៌ទឹកក្រូច និងពណ៌បៃតងដ៏អស្ចារ្យ បានហោះពាសពេញលើមេឃ ហើយត្រូវបានថតដោយកាមេរ៉ា សុវត្ថិភាពនៅផ្ទះ ៕ដោយ៖លី ភីលីព

Most Popular

To Top