បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ថា ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសថៃឡង់ដ៏ មានក្នុងកំណត់ត្រាថ្មីប្រចាំថ្ងៃ បានរកឃើញជិត១០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីបានរកឃើញឆ្លងទ្រង់ទ្រាយធំនៅក្នុងប្រព័ន្ធពន្ធាគារ ។
មជ្ឈមណ្ឌលតាមដានស្ថានភាពជំងឺកូវីដ-១៩ (CCSÄ)បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា មានករណីថ្មី៩.៦៣៥នាក់ ក្នុងនោះរាប់ទាំង៦.៨៥៣នាក់ នៅក្នុងប្រព័ន្ធពន្ធាគារ ។
មិនរាប់បញ្ចូលអ្នកនៅម្តុំគ្នានៅពន្ធគារ សរុបត្រឹមថ្ងៃចន្ទដែលមានអ្នកឆ្លងជំងឺថ្មីកើ់នដល់២.៧៨២នាក់ ។
ការឆ្លងជំងឺថ្មីបាននាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១១១.០៨២នាក់ ជាមួយគ្នានេះដែរ មានប្រមាណ៉ជាង៧០ភាគរយត្រូវបានបញ្ជាក់ឲ្យដឹងចាប់តាំងពីខែមេសា នៅគ្រាដែលរលកទី៣បានចាប់ផ្តើម និងឆ្លងរាលដាលរហ័សនៅទូទាំងប្រទេស ។
មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៦១៤នាក់ ដែលមានអ្នកស្លាប់ប្រចាំថ្ងៃគិតត្រឹមថ្ងៃចន្ទ ។
ចំនួនអ្នកឆ្លងជំងឺថ្មីមាន់ច្រើន នៅគ្រាដែលប្រទេសសម្រេចចិត្តផ្អាកការរឹតត្បិត លើសេវាកម្មភោជនីយដ្ឋាន ចាប់ពីថ្ងៃចន្ទ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា