ក្រុមអ្នកជំនាញ ខាងសត្វបានរកឃើញថា សត្វដាយណូស័រមួយ ប្រភេទដែលមានអាយុកាល ជាង ៧៣ លានឆ្នាំមុន ដែលបានបញ្ចេញ សំឡេងខ្លាំងៗ ដើម្បីបំភ័យសត្វមំសាសី និងទាក់ទាញដៃរួមភេទ ត្រូវ បានរកឃើញនៅ តំបន់ General Cepeda នៃប្រទេសម៉ិកស៊ិកនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
សត្វត្រូវបានគេរកឃើញ មានឈ្មោះថា Tlatolophus galorum នៅ ក្បែរតំបន់ General Cepeda នៅភាគពាយព្យ នៃប្រទេសម៉ិកស៊ិក ដោយអ្នកជំនាញ នៃវិទ្យាស្ថានជាតិខាងមនុស្ស សាស្ត្រនិងប្រវត្តិសាស្ត្រ ។ កន្ទុយបានបង្ហាញយ៉ាងច្បាស់ នៃសត្វដាយណូស័រ ត្រូវបានកំណត់ អត្តសញ្ញាណថ្មីថា ជាដាយណូស័រត្រូវបានដាក់បង្ហាញ ជាសាធារណៈនៅទីប្រជុំជន ក្រុង General Cepeda ។
យោងទៅតាមអ្នកស្រាវជ្រាវថា កន្ទុយរបស់ T. galorum ត្រូវបានគេរកឃើញដំបូង កាលឆ្នាំ ២០១៣ ជាមួយនឹងការជីករកឃើញ ជាបន្តបន្ទាប់បានបង្ហាញថា លលាដ៍ក្បាលដាយណូស័រ មានប្រហែល៨០ភាគរយ មានកម្ពស់១,៣ ម៉ែត្រក៏ដូចជា ឆ្អឹងរួមទាំងឆ្អឹងភ្លី និងស្មា ។
អ្នកស្រាវជ្រាវ លោក ÁngelRamírez-Velasco នៃសាកលវិទ្យាល័យ National Autonomous ម៉ិចស៊ិកូបាននិយាយ ថា ទោះបីជាយើងអស់សង្ឃឹម ក្នុងការស្វែងរកគំរូចុងក្រោយក៏ដោយ នៅពេល យើងរកឃើញកន្ទុយយើងបន្តជីក នៅក្រោមកន្លែងវាស្ថិតនៅ។ លោកបានបន្ថែមថា ការភ្ញាក់ផ្អើលនោះគឺថា យើងបានចាប់ផ្តើមរកឃើញឆ្អឹង ដូចជាឆ្អឹងភ្លៅ និងធាតុផ្សេងៗទៀត ៕ ដោយ៖លី ភីលីព