បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាអនុម័ត ក្នុងការលក់កញ្ចប់អាវុធ ដែលមានតម្លៃប្រមាណ ជា៧៣៥លានដុល្លារ ទៅឲ្យប្រទេសអ៊ិស្រាអ៊ែល។
ទោះបីជាយ៉ាងណាក្តី យោងតាមប្រភពដដែល បានសរសេរទៀតថា សភាជាតិ របស់អាមេរិក បានផ្តល់ដំណឹងអំពីសំណើរ នៃការសុំទិញអាវុធ របស់អ៊ីស្រាអ៊ែលនេះ តាំងតែពីថ្ងៃទី ៥ ខែឧសភាមកម្ល៉េះ ពោលគឺមុនជម្លោះជាមួយនឹង ប៉ាឡេស្ទីន រយៈពេល១សប្តាហ៍ហើយមកម្ល៉េះ។
ក្រុមអ្នកនយោបាយបក្ស ប្រជាធិបតេយ្យ ជាមួយនឹងលោក Biden បាននាំគ្នាធ្វើការិះគន់ ចំពោះកិច្ចព្រមព្រៀង លក់នេះហើយបានព្រមានថា ការអនុញ្ញាតិ ឲ្យមានការទិញលក់ អាវុធប្រភេទទំនើបបែបនេះ ទៅឲ្យអ៊ីស្រាអ៊ែលជំនួស ឲ្យការដាក់សំពាធក្នុងការបញ្ចប់ ទៅនៃជម្លោះនោះ នឹងបានត្រឹមតែនាំ ឲ្យមានការសម្លាប់រង្គាល កាន់តែធ្ងន់ធ្ងរប៉ុណ្ណោះ នឹងកើតឡើង៕
ប្រែសម្រួល៖ស៊ុនលី