ព័ត៌មានអន្តរជាតិ

តើហេតុអ្វីអ្នកចូលចិត្ត និយាយដើមគេ? ការនិយាយអ្នកដទៃ អាចជួយអ្នកឲ្យមាន ទំនាក់ទំនងកាន់តែជិត ស្និទ្ធអ្នកនៅជុំវិញខ្លួន

អាមេរិក ៖ ការសិក្សាថ្មីមួយ បាននិយាយថា ការនិយាយដើមគេអំពីអ្នកដទៃអាចធ្វើឲ្យអ្នកមានអារម្មណ៍ កាន់តែស្និទ្ធស្នាលជាមួយអ្នក ដែលនៅជុំវិញអ្នក ហើយថែមទាំងជួយអ្នកបង្កើត ទំនាក់ទំនងបានល្អប្រសើរ ថែមទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកជំនាញផ្នែក សរសៃប្រសាទ មកពីមហាវិទ្យាល័យ Dartmouth មានក្រុមអ្នកស្ម័គ្រចិត្តលេងហ្គេម តាមអ៊ីនធើណេត និងតាមដានតួនាទី នៃការនិយាយដើម រវាងអ្នកចូលរួមផ្សេងៗគ្នា ។ អ្នកស្រាវជ្រាវអាមេរិកបានរកឃើញ ថា ការផ្សព្វផ្សាយពាក្យចចាមអារាម អំពីនរណាម្នាក់ មិនអាចជួយធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងដោយពន្យល់ថា មានតែការនិយាយដើម គេត្រឹមត្រូវប៉ុណ្ណោះ ។

ពួកគេបានបន្តថា ការនិយាយដើមអំពី អ្នកដទៃជាមួយភាគីទី៣ និងរៀនពីបទពិសោធន៍ របស់មនុស្សជួយពង្រឹង ទំនាក់ទំនងសង្គម និងពង្រីកគំនិត។ ការរកឃើញត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តីជីវវិទ្យាបច្ចុប្បន្នផ្អែកលើការស្រាវជ្រាវ ពីមុនបង្ហាញថា ការនិយាយដើមគេបង្កើតបានប្រហែល ១៤ ភាគរយនៃការសន្ទនាប្រចាំថ្ងៃ ។

ក្រុមដែលចូលរួមក្នុងការស្រាវជ្រាវថ្មី ដឹកនាំដោយលោក Eshin Jolly និងលោក Luke Chang ចង់ស្វែងរកមូលហេតុមនុស្ស និយាយដើមគេ និងមុខងារអ្វីដែលវាមាននៅ ក្នុងអន្តរកម្មរបស់មនុស្ស ។ លោក Jolly បានពណ៌នាការ និយាយ ដើមគេថា ជាទម្រង់ នៃការប្រាស្រ័យ ទាក់ទងដ៏ស្មុគស្មាញមួយ ក៏ជារឿយៗត្រូវបានគេយល់ច្រឡំ បន្ថែមថា វាអាចជាមធ្យោបាយមួយ នៃការតភ្ជាប់ដ៏សំខាន់ ។

សម្រាប់ការហ្គេមអនឡាញ អ្នកលេងត្រូវបានគេផ្តល់ប្រាក់ ដើម្បីរក្សាទុក ឬវិនិយោគនៅក្នុងមូលនិធិក្រុម ដែលបន្ទាប់មករីកចម្រើន ហើយត្រូវបានបែងចែកស្មើគ្នា រវាងអ្នកចូលរួម ។ អ្នកចូលរួមលេង ហ្គេមចំនួន ១០ ជុំជាមួយគ្នាជាក្រុមមានគ្នា ៦ នាក់ដោយអ្នកលេងម្នាក់ៗផ្តល់ប្រាក់ ១០ ដុល្លារដើម្បីរក្សាទុក ឬវិនិយោគផ្នែកណាមួយ របស់វាទៅក្នុងមូលនិធិក្រុម៕

Most Popular

To Top