ព័ត៌មានអន្តរជាតិ

គ្រោងឆ្អឹង​ រកឃើញនៅ Herculaneum ជាមន្រ្តីរ៉ូម៉ាំង បានស្លាប់ពេលកំពុង ជួយសង្គ្រោះអ្នកដទៃទៀត នៃការផ្ទុះភ្នំ Vesuvius កាលពី ២០០០ ឆ្នាំមុន

Herculaneum ៖ គ្រោងឆ្អឹងរបស់ទាហានរ៉ូម៉ាំងម្នាក់ ដែលត្រូវបានសម្លាប់ដោយការផ្ទុះភ្នំ Vesuvius កាលពី២,០០០ ឆ្នាំមុនត្រូវបានគេស្គាល់ថា ជាវីរបុរសម្នាក់ ដែលបានស្លាប់ពេលប៉ុនប៉ង ជួយសង្គ្រោះប្រជាជននៅ Herculaneum នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

គ្រោងឆ្អឹងត្រូវបានគេរកឃើញដំបូង នៅទីក្រុងបុរាណ នៅដើមទសវត្សឆ្នាំ ១៩៨០ ហើយនៅពេលនោះអ្នកបុរាណវិទ្យាជឿថា បុរសនោះជាទាហាន សាមញ្ញនៃទីក្រុងបុរាណ ។ ការជីកកាលពីពេលថ្មីៗនេះ នៅកន្លែងនោះបានរកឃើញផ្នែកមួយ នៃគ្រឿងសឹករបស់លោក និងកាំបិតផ្គាក់មានប្រដាប់ប្រដា ជាងឈើតូចៗបង្ហាញថា លោកប្រហែលជាមានតួនាទី សំខាន់ជាងនេះ ។

នាយកគេហទំព័រលោក Francesco Sirano បាននិយាយថា លោកអាចជាមន្រ្តី នៃកងនាវាដែលបានចូលរួម ក្នុងបេសកកម្មជួយសង្គ្រោះ បានចាប់ផ្តើម ដោយលោក Pliny the Elder ដើម្បីជួយប្រជាជននៅតាមទីប្រជុំជន និងវីឡាដែលសម្បូរទៅដោយផ្នែក នៃឈូងសមុទ្រ Naples។
បុរសម្នាក់ត្រូវបានគេហៅថា គ្រោងឆ្អឹងលេខ ២៦ រកឃើញនៅក្នុងផេះបន្សល់ទុក ពីការផ្ទុះភ្នំភ្លើង មុខរបស់លោក ចូលទៅក្នុងដីខ្សាច់ និងដៃរបស់លោកកោងទៅមុខ ដូចជាកំពុងឈោងទៅរកជំនួយ ។
គ្រោងឆ្អឹងត្រូវបានរកឃើញ នៅតាមបណ្តោយច្រាំង រួមជាមួយទូកក្បែរនោះ ជាកន្លែង សម្រាកចុងក្រោយរបស់បុគ្គល ចំនួន ៣០០ នាក់ ត្រូវបានសម្លាប់ផងដែរ ក្នុងកំឡុងពេលផ្ទុះ ។ អ្នកបុរាណវិទូបានរកឃើញ ខ្សែក្រវ៉ាត់ ស្បែកមួយដែលតុបតែង ដោយប្រាក់ និងចានមាសព័ទ្ធជុំវិញ កាកសំណល់របស់បុរស ដែលកាន់ដាវរបស់វីរបុរស ជាមួយនឹងដំរី ៕ដោយ៖លី ភីលីព

Most Popular

To Top