ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម គេបានរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ គិតត្រឹមម៉ោង៦ល្ងាច ម៉ោងក្នុងស្រុក ថ្ងៃចន្ទ មកដល់ម៉ោង៦ព្រឹក ថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើង ដល់៤.៣៧៨នាក់ ។

ករណីថ្មី គឺជាអ្នកឆ្លងក្នុងស្រុកទាំងអស់ ដែលបានរកឃើញ នៅតំបន់ភាគខាងជើង ក្នុងបូករួមទាំង ១៣នាក់ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ហើយ០៣នាក់ នៅខេត្ត Ha Nam និង០២នាក់នៅខេត្ត Dien Bien និងម្នាក់នៅខេត្ត Son La ។
អ្នកឆ្លងជំងឺទំាងអស់នេះ បានប៉ះពាល់ជាមួយអ្នកជំងឺ ឬពាក់ព័ន្ធនឹងការប្រមូលផ្តុំគ្នា នៃការឆ្លងជំងឺនៅក្នុងតំបន់ ។
អ្នកជំងឺចំនួន ២.៦៦៨នាក់ បានជាសះស្បើយពីជំងឺ និងជិត១០៨.៣០០នាក់ ត្រូវបានធ្វើចត្តាឡីស័ក និងតាមដានសុខភាព ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
