ព័ត៌មានអន្តរជាតិ

បុរសមានអាការៈចុកទ្រូង ទទួលការព្យាបាលវេជ្ជសាស្រ្តលឿនជាងស្ត្រីមាន រោគសញ្ញាដូចគ្នា

អាមេរិក៖ការសិក្សាមួយបានបង្ហាញថា បុរសដែលមានអាការឈឺចុកចាប់ក្នុងទ្រូង ទទួលបានការព្យាបាលលឿន និងប្រសើរពីមន្ទីរពេទ្យជាងស្ត្រីដែលមានរោគសញ្ញាដូចគ្នា ប្រៀបធៀបទៅនឹងបុរស មានអាយុប្រហាក់ប្រហែលគ្នានេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ស្ត្រីត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញតិចជាងមុន រង់ចាំមើលយូរជាងមុនហើយហាក់ដូចជា មិនធ្វើតេស្តិ៍មូលដ្ឋាន ឬចូលមន្ទីរពេទ្យត្រូវបានអនុញ្ញាតឲ្យធ្វើការសង្កេត ដើម្បីធ្វើរោគវិនិច្ឆ័យរោគគាំងបេះដូង។ ការសិក្សាដោយ NYU Langone Health គឺជាការសិក្សាដំបូងបង្អស់ដើម្បីពិនិត្យមើលការគ្រប់គ្រងបន្ទប់សង្គ្រោះបន្ទាន់នៃការឈឺទ្រូងជាពិសេស ក្នុងចំណោមមនុស្សវ័យក្មេងមាន អាយុពី ១៨-៥៥ ឆ្នាំ។

ការសិក្សាមិនបានពិនិត្យពីមូលហេតុដែលស្ត្រីមានការឈឺទ្រូងត្រូវបានគេព្យាបាល ខុសគ្នាពីបុរសនោះទេ ប៉ុន្តែអ្នកនិពន្ធការសិក្សាបានបង្ហាញពីការយល់ឃើញជាមុននៃហានិភ័យថា បុរសវ័យចំណាស់មានហានិភ័យខ្ពស់ និងដើរតួនាទីធំជាងការរើសអើង។ លោកស្រីវេជ្ជបណ្ឌិត Darcy Banco អ្នកដឹកនាំការស្រាវជ្រាវបានមានប្រសាសន៍ថា ស្ត្រីគួរតែជឿជាក់លើសភាវគតិរបស់ពួកគេ។
ប្រហែលមួយភាគបីនៃស្ត្រីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារគាំងបេះដូង ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះគឺមានអាយុករោម ៥៥ ឆ្នាំជាសមាមាត្រដែលបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។លោកស្រីវេជ្ជបណ្ឌិត Banco ពន្យល់ថា ជំងឺបេះដូងគឺជាបុព្វហេតុនាំមុខគេនៃការស្លាប់ចំពោះស្ត្រីកំពុងកើតមានជាទូទៅចំពោះមនុស្សវ័យក្មេង។ Men with chest pain receive faster and better medical treatment than women | Daily Mail Online ដោយ: លី ភីលីព

Most Popular

To Top