កម្មករជនជាតិថៃ ២នាក់ធ្វើការនៅក្នុងកសិដ្ឋាន ក្នុងតំបន់ភាគខាងត្បូងប្រទេស អ៊ីស្រាអែល ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពី ក្រុមសកម្មប្រយុទ្ធ ហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតទៅលើ អ៊ីស្រាអែល ។ នេះបើតាមការចេញផ្សាយនៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ដោយ BBC។
នាយករដ្ឋមន្រ្តី អ៊ីស្រាអែល លោក ប៊េនចាមីន បាននិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស គឺជាអ្នកត្រូវទទួលខុសត្រូវ ចំពោះជម្លោះដែលកំពុងកើតមាន។ លោក ប៊េនចាមីន បានបន្តទៀតថា ការវាយប្រហារទៅលើតំបន់ហ្គាហ្សា នឹងមិនឈប់នោះទេ រហូតទាល់តែប្រជាជន អ៊ីស្រាអែល ស្ងប់ចិត្ត។
ខណៈការបាញ់បោះគ្នានៅតែបន្ត រវាងកងកម្លាំងសន្តិសុខជាតិអ៊ីស្រាអែល និង ក្រុមសកម្មប្រយុទ្ធ ហាម៉ាស ពេលនេះ អ៊ីស្រាអែលបានសម្រេចបើកព្រំដែន ដើម្បីអាចឱ្យ អង្គការសហប្រជាជាតិ ដឹកជំនួយទៅជួយប្រជាជន ប៉ាឡេស្ទីន ដែលកំពុងសម្ងំពួនលាក់ខ្លូននៅក្នុងផ្ទះ៕ sabay
