ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងអាមេរិក ធ្វើកិច្ចសហប្រតិបត្តិការ នៅមុនកិច្ចប្រជុំ ក្រុមប្រឹក្សា តំបន់អាក់ទិក

បរទេស ៖ ដោយអាកាសធាតុក្តៅ ធ្វើឲ្យរលាយផ្ទាំងដុំទឹកកក នៅតំបន់អាក់ទិក កាន់តែច្រើនឡើង និងក្រុមឧស្សាហកម្មពិភពលោក ប្រឹងប្រែងកេង យកប្រយោជន៍ពីតំបន់នោះ តាមរយៈការដឹកជញ្ជូនទំនិញ ការនេសាទ ការខួងយកប្រេងនិងរ៉ែនោះ សហរដ្ឋ អាមេរិក និងប្រទេសរុស្ស៊ី បានបញ្ចេញនូវការ កត់សម្គាល់រួមគ្នាដ៏កម្រ ដែលនឹងដាក់ ចូលក្នុងកិច្ចប្រជុំតំបន់ អាកទិកមួយ នៅសប្ដាហ៍នេះ ។

សម្លេងស្របគ្នានេះ កំពុងតែធ្វើការជំរុញដល់រដ្ឋាភិបាល ពលរដ្ឋក្នុងតំបន់ អ្នកវិនិយោគ និងក្រុមបរិស្ថានដែលព្រួយបារម្ភ ពីខ្វះក្រឹត្យក្រមច្បាប់ និងការខូចខាតធ្ងន់ធ្ងរ ដល់បរិស្ថាន ស្របពេល ដែលឧស្សាហកម្មនានា សម្លឹងមើលប្រេង ឧស្ម័ននិងរ៉ែដែលនៅសេសល់ ដ៏ច្រើនបំផុតលើពិភពលោក។
ប្រេសិតតំបន់អាក់ទិក របស់ក្រសួង ការបរទេស អាមេរិក លោក Jim de Hart បាននិយាយប្រាប់ នៅមុនកិច្ចប្រជុំប្រទេសក្រុមប្រឹក្សា តំបន់អាទិក ទាំង៨ប្រទេសថា “ចក្ខុវិស័យរបស់យើង គឺកិច្ចសហប្រតិបត្តិការគ្នាមួយ វាស្តីពីចំណាត់ការ លើបម្រែបម្រួល អាកាសធាតុ វាស្តីពីវិទ្យាសាស្ត្រល្អ និងការរក្សាតំបន់ឲ្យមានសន្តិភាព” ។

នៅក្នុងទីក្រុងមូស្គូ មន្ត្រីក្រុមប្រឹក្សា តំបន់អាកទិកជាន់ខ្ពស់ លោក Nikolai Korchunov ក៏បាននិយាយសម្តីស្របគ្នានេះ ដោយប្រាប់សន្និសីទកាសែតមួយ កាលពីសប្ដាហ៍មុនថា ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន មានកិច្ចពិភាក្សាដ៏អំណោយផល ល្អមួយ នៅក្រុមប្រឹក្សាតំបន់អាកទិក៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top