ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ ៖ ផ្ទាំងទឹកកក Greenland ធំជាងគេលំដាប់ទី២ នៅលើភពផែនដី ជិតឈានដល់ចំណុចកំពូល នៃការរលាយហើយ

ន័រវែស ៖ តាមការសិក្សាថ្មីមួយ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ផ្ទាំទឹកកក Greenland ដែលធំជាងគេ លំដាប់ទី ២ នៅលើភពផែនដី ជិតឈានដល់រលាយលឿន ហើយអាចបង្កើន កម្រិតទឹកសមុទ្រ បានដល់៧ ម៉ែត្រ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

អ្នកជំនាញនៅសាកលវិទ្យាល័យ Copenhagen និងសាកលវិទ្យាល័យអាក់ទិក នៃប្រទេសន័រវែស បានធ្វើការវិភាគលើអាងទឹក Jakobshavn ដែលមានទីតាំងស្ថិត នៅភាគកណ្តាលខាងលិច ជាផ្នែកមួយ នៃប្រាំធំបំផុត នៅ Greenland ។ ប្រសិនបើសញ្ញា មានបញ្ហា នៅក្នុងតំបន់នេះ កើតឡើងដល់ផ្ទាំងទឹកកក ទាំងមូលបណ្តាល ឲ្យវារលាយទាំងស្រុង នោះទីបំផុតវាអាច នឹងបង្កើនកម្រិតទឹកសមុទ្រ ទូទាំងពិភពលោកត្រឹម៧ ម៉ែត្រ ។

ត្រង់ចំណុចនេះអ្នកស្រាវជ្រាវ មិនទាន់ច្បាស់ថា តើផ្ទាំងទឹកកក បានឈានដល់ចំនុចកំពូល សុភាសិត ឬបើវានៅឆ្ងាយ រាប់ពាន់ឆ្នាំទេ ប៉ុន្តែវាទំនងជាការឡើង កម្ពស់ទឹកសមុទ្រប៉ុន្មានម៉ែត្រ មិនអាចជៀសផុតបាន ។ សាស្ត្រាចារ្យដឹកនាំការសិក្សា នៅសកល វិទ្យាល័យ Copenhagen លោកបណ្ឌិត Niklas Boers បាននិយាយថា យើងប្រហែល ជាកំពុងមើលឃើញការចាប់ផ្តើម នៃអស្ថិរភាពទ្រង់ ទ្រាយធំមួយ ប៉ុន្តែនៅពេលនេះ យើងមិនអាចប្រាប់បានទេ ។

រហូតមកដល់ពេលនេះសញ្ញា ដែលយើងឃើញ គឺមានតែនៅក្នុងតំបន់ប៉ុណ្ណោះ ប៉ុន្តែវាអាចបណ្តាលមកពីកង្វះ នៃទិន្នន័យត្រឹមត្រូវ និងរយៈពេលវែង សម្រាប់ផ្នែកផ្សេងទៀតនៃផ្ទាំងទឹកកក ។ អាងទឹក Jakobshavn ស្ថិតនៅផ្នែកកណ្តាលខាងលិច នៃផ្ទាំងទឹកកក និងជាកន្លែងមួយក្នុងចំណោមធំ ជាងគេទាំង ៥ នៅ Greenland ៕ដោយ៖លី ភីលីព

Most Popular

To Top