ព័ត៌មានអន្តរជាតិ

លោក Biden ពិភាក្សា ជាមួយនឹងនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល អំពីបំណងចង់ បញ្ចប់ការបាញ់គ្នា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានបង្ហាញពីការគាំទ្ររបស់លោក ចំពោះបទឈប់បាញ់គ្នា នៅរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន តាមរយៈការទូរស័ព្ទផ្ទាល់ ទៅកាន់នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល
លោក Benjamin Netanyahu ។

យោងតាមការបញ្ជាក់ របស់សេតវិមាន បានឲ្យដឹងថា ប្រធានាធិបតីបានលើកឡើងត្រង់ៗ អំពីការគាំទ្ររបស់លោក ចំពោះបទឈប់បាញ់គ្នានិងក៏ដូចជាកិច្ចពិភាក្សា ចំពោះការខំប្រឹងប្រែង របស់អាមេរិកនិងអេហ្ស៊ីបផងដែរ ឆ្ពោះទៅរកភាពជោគជ័យ នៃការងារមួយនេះ។

សេតវិមានបានបន្តទៀតថា លោកប្រធានាធិបតីបានបន្តអំពាវនាវ ឲ្យអ៊ីស្រាអ៊ែលក្នុងការខិតខំប្រឹងប្រែង ឲ្យបានគ្រប់មធ្យោបាយ ក្នុងការការពារចំពោះពលរដ្ឋស៊ីវិល ទាំងសងខាងឲ្យបាន ។

គួរឲ្យដឹងដែរថា មុននេះបន្តិចរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken ក៏បានធ្វើការទូរស័ព្ទជាមួយ នឹងភាគីរបស់លោកនៅក្នុងតំបន់ផងដែរអំពីបញ្ហាជម្លោះមួយនេះ ដោយក្នុងនោះក៏រួមមានទាំងលោករដ្ឋមន្ត្រីក្រសួង ការបរទេសអ៊ីស្រាអ៊ែល លោក Gabi Ashkenaziផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top