ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិក និងនាវាមួយគ្រឿង របស់ខ្លួនបានធ្វើដំណើរ ចូលទៅដល់ដែនទឹក នៃសមុទ្រចិនខាងត្បូង ដោយខុសច្បាប់ ដែលវាគឺជាសកម្មភាពចុងក្រោយ ដោយអាមេរិក នៅក្នុងទឹកដី នៃជម្លោះរវាងភាគីទាំងពីរ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង កងកម្លាំងយោធាជើងទឹកចិន នៅភាគខាងត្បូង បានបន្តទៀតថា នាវាចម្បាំងអាមេរិក ដែលមានឈ្មោះថា USS Curtis Wilbur បានធ្វើដំណើរចូលមកដល់ដែនទឹកនេះ ដោយមិនមានការអនុញ្ញាតិ ហើយបញ្ជាក់ថា ជាការឆ្លើយតបនាវានិងយន្តហោះ ជាច្រើនរបស់ចិន បានធ្វើការតាមកៀកកិត ពីក្រោយផងដែរ។
សេចក្តីថ្លែងការណ៍ ដដែល បានបញ្ជាក់ទៀតថា ប្រទេសចិនបានប្រឆាំងយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់អាមេរិកលើកនេះ ដែលវាជាការបំពាន និងបង្កជម្លោះ នៅលើដែនអធិបតេយ្យ របស់ចិន និងក៏ដូចជាសកម្មភាព ដែលត្រូវបានចាត់ទុកថា ខុសទៅនឹងច្បាប់អន្តរជាតិ ដែលប៉ះពាល់ដល់ស្ថេរភាព និងសន្តិសុខក្នុងតំបន់៕
ប្រែសម្រួល៖ស៊ុនលី