ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ៖ បេសកកម្ម របស់ណាសា ទៅភពព្រះច័ន្ទនាឆ្នាំ ២០២៤ អាចមានគ្រោះថ្នាក់ ដោយសារអាកាស ធាតុអវកាសក្តៅខ្លាំង

អាមេរិក ៖ ដំណឹងដ៏សែនអាក្រក់ សម្រាប់បេសកកម្ម Artemis របស់អង្គការអវកាសណាសា ក្រោយក្រុម អ្នកព្យាករណ៍ថា គោលដៅរបស់ទីភ្នាក់ងារ អវកាសក្នុងបញ្ជូនស្ត្រីទីមួយ និងបុរសវិលត្រឡប់ មនុស្សទៅ កាន់ភព ព្រះច័ន្ទ នៅឆ្នាំ ២០២៤ គឺមានគ្រោះថ្នាក់ ដោយសារអាកាសធាតុ អវកាសក្តៅខ្លាំង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល​ ។

អ្នកវិទ្យាសាស្ត្រមក ពីសាកលវិទ្យាល័យ Reading បានក្រឡេកមើលទិន្នន័យ អាកាសអវកាស រយៈពេលជាង ១៥០ ឆ្នាំដើម្បីរកឃើញលំនាំ នៅក្នុងពេលវេលា នៃព្រឹត្តិការណ៍ សែនអាក្រក់បំផុត ។ ក្រុមបេសកកម្មបានព្រមានថា បេសកកម្ម ដែលបានគ្រោងទុក ដើម្បីបញ្ជូនមនុស្សទៅភពព្រះចន្ទ ចាំបាច់ត្រូវប្រញាប់ ដើម្បីចៀសវាងការប៉ះទង្គិចមួយ ក្នុងចំណោម ពេលវេលាមមាញឹកបំផុត សម្រាប់អាកាសធាតុអវកាស ។

ព្រឹត្តិការណ៍ធ្ងន់ធ្ងរ ទាំងនេះរួមទាំងព្យុះ និងខ្យល់បក់ព្រះអាទិត្យ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ដល់អវកាសយានិក និងផ្កាយរណប ហើយថែមទាំងរំខាន ដល់បណ្តាញអគ្គិសនី ប្រសិនបើទៅដល់ផែនដី ។ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យ មើលពេលវេលានៃព្រឹត្តិការណ៍ ដែលធ្ងន់ធ្ងរបំផុតនៅក្នុងវដ្តពន្លឺ ព្រះអាទិត្យរយៈពេល ១១ ឆ្នាំនីមួយៗជាលំនាំ នៃសកម្មភាពកើនឡើង និងថយចុះជាប្រចាំពីព្រះអាទិត្យ ។

ពួកគេបានរកឃើញ ជាលើកដំបូងថា ព្រឹត្តិការណ៍ អាកាសធាតុអវកាស មានសភាពធ្ងន់ធ្ងរទំនងជាកើតមាន នៅដើមរដូវវដ្ដសូឡា មានលេខរៀងហើយយឺតក្នុងវដ្តលេខ ដែលមិនមានលេខ ដូចជាពេលចាប់ផ្តើមហើយ ជុំបន្ទាប់ត្រូវនឹងចន្លោះឆ្នាំ ២០២៦ និង ២០៣០ ។ ការរកឃើញនេះអាចមានផល ប៉ះពាល់ដល់បេសកកម្ម Artemis គ្រោងនឹងបញ្ជូនមនុស្សទៅភពព្រះចន្ទ វិញនាឆ្នាំ ២០២៤ ប៉ុន្តែអ្វី អាចពន្យារពេលដល់ចុងឆ្នាំ ២០២០ ៕ដោយ៖លី ភីលីព

Most Popular

To Top