បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថារដ្ឋាភិបាលនៃប្រទេសអ៊ីតាលីទើបតែបានប្រកាសអនុម័តកញ្ចប់ថវិកាជំនួយប្រមាណជា៤០ពាន់លានអ៊ឺរ៉ូបបន្ថែមទៀតដើម្បី អាចជួយស្តារសេដ្ឋកិច្ចជាតិឡើងវិញ។

នៅក្នុងកញ្ចប់ថវិកាទាំងអស់ប្រាក់ប្រមាណជា១៧ពាន់លានអ៊ឺរ៉ូនឹងត្រុវប្រើប្រាស់ទៅលើកិច្ចការងារគាំទ្រដល់ក្រុមហ៊ុនឯកជននិងរដ្ឋទាំងឡាយហើយប្រមាណជា៩ពាន់លានអ៊ឺរ៉ូទៀតសម្រាប់គាំទ្រដល់ បញ្ហាបំណុលរបស់អាជីវកម្ម។ ដោយឡែកប្រាក់ប្រមាណ ជា៤ពាន់លានអ៊ឺរ៉ូ នឹងយកទៅប្រើប្រាស់សម្រាប់ទីផ្សារការងារ ជាពិសេសអ្នកបាត់បង់ការងារ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះអ៊ីតាលីបានចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនប្រមាណជា២៩លានដូសរួចមកហើយនៅទូទាំងប្រទេសដែលពលរដ្ឋសរុប៩,៣លាននាក់បានទទួលវ៉ាក់សាំងរួចរាល់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕

ប្រែសម្រួល៖ស៊ុនលី
