វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ថា ពលរដ្ឋចំនួន០២នាក់បានស្លាប់ និង០៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំពើបាញ់ប្រហារមួយ ដែលបានកើតឡើង កាលពីព្រឹកថ្ងៃសៅរ៍ នៅក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ។
នាយកដ្ឋាននគរបាលក្រុង Minneapolis បាននិយាយថា ក្រុមមន្ត្រីបានឆ្លើយតបទៅនឹង “ភាពចលាចលនៅកន្លែងកើតហេតុ” នៅវេលាម៉ោង១និង៥៩នាទីព្រឹក ត្រូវនឹងម៉ោង៧និង០០នាទីម៉ោងសកល នៅឯរង្គសាលមួយកន្លែងកណ្តាលទីក្រុងនេះ ។
តាមការស៊ើបអង្កេតបឋមបានត្រូវគេប្រកាសថា មនុស្សពីរនាក់បានទាញកាំភ្លើងបាញ់គ្នា ដោយចាប់ផ្តើមបាញ់តទល់គ្នា ។
នាយកដ្ឋានបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា “ក្នុងចំណោមជនរងគ្រោះដែលត្រូវគ្រាប់ចំនួន១០នាក់ ព័ត៌មានបឋមបានបង្ហាញថា សុទ្ធតែមនុស្សពេញវ័យទាំងអស់ ។ ០៥នាក់ជាបុរស និង០៥នាក់ទៀតជាស្ត្រី ។ ០២នាក់ដែលបានស្លាប់គឺជាបុរស ។ បុរសម្នាក់បានរងរបួសធ្ងន់ និង០៧នាក់មិនអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតឡើយ” ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅតាមបណ្តោយផ្លូវប្លុក៣០០នៃភាគខាងជើងផ្លូវរុក្ខវិថីទី១ ។ ឈ្មោះរបស់ក្រុមជនរងគ្រោះ និងជនសង្ស័យ មិនបានប្រកាសជាសាធារណៈនោះទេ ។
លោក Medaria Arradondo អធិការក្រុង Minneapolis បានលើកឡើងកាលពីល្ងាចថ្ងៃសៅរ៍ថា “អំពើឥតសណ្តាប់ធ្នាប់ទំាងនេះត្រូវបានបញ្ឈប់ ។ ជនល្មើសនៃបទឧក្រិដ្ឋទាំងនេះ មិនគួរផ្តល់ការស្វែងរកទីជម្រក ឬអនាមិកនៅក្នុងសហគំន៍របស់យើងឡើយ “ ៕
ដោយ៖ ម៉ៅ បុប្ផាមករា