ទ្វីបអាហ្វ្រិក ៖ សត្វដំរី ខ្លាឃ្មុំតំបន់ប៉ូល សត្វហ្គោរីឡា សត្វខ្លា និងសត្វតោត្រូវបានគេដាក់ឈ្មោះថា ជាសមាជិកដែលមានប្រជាប្រិយភាព បំផុតទាំង៥ រូបនៅក្នុងព្រះរាជាណាចក្រសត្វ បន្ទាប់ពីការបោះឆ្នោត ជាសាធារណៈ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
នេះគឺជាការចាប់យកថ្មី សម្រាប់នគរសត្វស្ថិតក្នុងបញ្ជី នៃសត្វកំណាចជាងគេទាំង៥ នៅទ្វីបអាហ្វ្រិកសម្រាប់អ្នកប្រមាញ់ អាណានិគម ដើម្បីតាមដានបាញ់ និងសម្លាប់ ចំណែកបញ្ជីថ្មី ត្រូវបានបង្កើតឡើង ដោយអ្នកអភិរក្សក្នុងព្រៃ ហើយថតដោយកាមេរ៉ា ។ សំឡេងឆ្នោតជាង ៥ ម៉ឺន ត្រូវបានគូស ដោយអ្នកស្រឡាញ់សត្វព្រៃ នៅជុំវិញពិភពលោក ក្នុងគំនិតផ្តួចផ្តើមមួយ ដែលចាប់ផ្តើមដោយអ្នកថតរូប និងអ្នកសារព័ត៌មាន Graeme Green ។
អ្នកថតរូប អ្នកអភិរក្ស និងសប្បុរសជនជាង ២៥០ នាក់បានធ្វើការរួមគ្នា ដើម្បីគាំទ្រគំនិតផ្តួចផ្តើមសត្វទំាង៥ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង អំពីវិបត្តិប្រឈមនឹងនគរសត្វ ពីការបាត់បង់ជម្រក ការបរបាញ់ការធ្វើពាណិជ្ជកម្មខុសច្បាប់ និងការផ្លាស់ប្តូរអាកាសធាតុ ។ លោក Green បាននិយាយថា គោលបំណងគឺដើម្បីអបអរសាទរធម្មជាតិ និងបង្កើតបញ្ជីសម្រាប់អ្នកចូលចិត្ត សត្វព្រៃនិងអ្នកចូលចិត្តថតរូប ដើម្បីមើលនៅក្នុងជីវិតរបស់ពួកគេ ។
លោកបានបន្ថែមទៀតថា សត្វធំថ្មីទាំង៥គឺ មិនមែនគ្រាន់តែជាសត្វដែលស្រស់ស្អាត និងមិនគួរឲ្យជឿមួយចំនួន នៅលើភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប្រឈមនឹងការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរ ចំពោះអត្ថិភាពរបស់ពួកវាផងដែរ ។ សត្វទំាង៥ត្រូវបានសម្លាប់ដោយ អ្នកប្រមាញ់អាណានិគមគឺសត្វតោ ខ្លារខិន សត្វរមាស សត្វដំរី និងសត្វក្របី ។
លោក Green បន្ថែមថា សត្វថ្មីទំាង៥គឺជាចុងនៃផ្ទាំងទឹកកក ហើយពួកវាឈរសម្រាប់សត្វទាំងអស់ នៅលើភពផែនដីដែលភាគច្រើនមានគ្រោះថ្នាក់។ ពីសត្វឃ្មុំរហូតដល់ត្រីបាឡែនពណ៌ខៀវ សត្វព្រៃទាំងអស់ គឺចាំបាច់ចំពោះតុល្យភាពនៃធម្មជាតិ ដល់ប្រព័ន្ធអេកូឡូស៊ីមានសុខភាពល្អ និងអនាគតនៃភពផែនដីរបស់យើង ។
អ្នកជំនាញខាងរោគវិទ្យា និងវិទូជនជាតិអង់គ្លេស ដ៏ល្បីល្បាញម្នាក់ឈ្មោះ Jane Goodall ស្ថាបនិកវិទ្យាស្ថាន Jane Goodall បាននិយាយថា សត្វ ១ លានប្រភេទកំពុងប្រឈម នឹងការផុតពូជ ៕