ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់និង ទីភ្នាក់ងារ IAEA បន្តកិច្ចព្រមព្រៀងឃ្លាំមើល បញ្ចៀសវិបត្តិក្នុងកិច្ចពិភាក្សា នុយក្លេអ៊ែរ

បរទេស៖ប្រទេសអ៊ីរ៉ង់ និងទីភ្នាក់ងារឃ្លាំមើល នុយក្លេអ៊ែអន្តរជាតិ IAEA តាមសេចក្តីរាយការណ៍ បានបន្តកិច្ចព្រមព្រៀង ឃ្លាំមើលនុយក្លេអ៊ែដែលទើបផុតកំណត់ថ្មីៗនេះ ដើម្បីបញ្ចៀសការបរាជ័យ ដែលអាចធ្វើឲ្យកិច្ចពិភាក្សាគ្នាស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ធ្លាក់ចូលក្នុងវិបត្តិ។

អគ្គនាយកទីភ្នាក់ងារឃ្លាំមើលថា មពលនុយក្លេអ៊ែ IAEA លោក Rafael Grossi បាននិយាយប្រាប់ដល់សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “ឧបករណ៍ និងសកម្មភាពបញ្ជាក់និងឃ្លាំមើល ដែលយើងបានព្រមព្រៀងគ្នានោះ នឹងបន្តធម្មតាក្នុងពេលបច្ចុប្បន្ន សម្រាប់រយៈពេលមួយខែ ដោយផុតកំណត់នៅថ្ងៃទី២៤ ខែមិថុនាខាងមុខ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន News Track Live នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់ដង្ហើមដល់កិច្ចពិភាក្សាគ្នាដោយប្រយោល រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមជាថ្មីនៅទីក្រុងវីយែននាសប្ដាហ៍នេះ។

គួរបញ្ជាក់ថា មន្ត្រីការទូតអឺរ៉ុបធ្លាប់បានព្រមានថា ភាពបរាជ័យក្នុងការបន្តកិច្ចព្រមព្រៀងឃ្លាំមើលនោះ នឹងបង្កគ្រោះដល់កិច្ចពិភាក្សាទាំងឡាយ ដែលមានគោលដៅនាំប្រទេសទាំងពីរ ឲ្យអនុវត្តទាំងស្រុង តាមកិច្ចព្រមព្រៀងឆ្នាំ២០១៥វិញ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top