ព័ត៌មានអន្តរជាតិ

ទិន្នន័យថ្មី ៖ តំបន់វាលខ្សាច់ Lut អ៊ីរ៉ង់ កាន់តែក្តៅជាងមុន ដោយមានកម្ដៅ ពាសពេញផ្ទៃដី រហូតដល់៨០.៨ អង្សាសេ

អ៊ីរ៉ង់ ៖ អ្នកស្រាវជ្រាវ ដែលសិក្សា ទិន្នន័យថ្មី បានបង្ហាញថា ជ្រលងភ្នំមរណៈ នៃរដ្ឋកាលីហ្វ័រញ៉ា មិនមែនជាកន្លែង ដែលកក់ក្តៅបំផុត នៅលើភពផែនដីរបស់យើងឡើយ កន្លែងក្តៅបំផុត គឺ តំបន់ Lut វាលខ្សាច់អ៊ីរ៉ង់ ដោយមាន៨០.៨ អង្សាសេ ឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ភាពកក់ក្តៅ នៃខ្យល់នៅក្នុងជ្រលងភ្នំមរណៈ អាចឡើងដល់៥៦.៧ អង្សាសេ ហើយសីតុណ្ហភាព នៅលើផ្ទៃមុខពិតជាខ្ពស់ជាង នៅទីតាំងពីរផ្សេងទៀត គឺតំបន់វាលខ្សាច់ Lut របស់អ៊ីរ៉ង់ និងវាលខ្សាច់ Sonoran នៅអាមេរិកខាងជើង ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា និង Irvine បានរកឃើញថា សីតុណ្ហភាព នៅលើទីតាំងទាំង២នេះ អាចឡើងដល់កម្ពស់ រហូតដល់៨០.៨ អង្សាសេ ទោះបីថាវាលខ្សាច់លូសេតក្តៅ ជាងធម្មតា ក៏ដោយ ។

ទន្ទឹមនឹងនេះអង់តាក់ទិក ទទួលបានឋានៈជាកន្លែង ដែលត្រជាក់បំផុត នៅលើភពផែនដីដោយសីតុណ្ហភាព នៅលើអាកាសបានធ្លាក់ចុះ ដល់-១១០.៩ អង្សាសេ ។
ការសិក្សាអ្នកស្រាវជ្រាវ បានវិភាគ ទិន្នន័យផ្កាយរណបមានគុណភាព បង្ហាញខ្ពស់ពីការ ស្ទាបស្ទង់ភូគព្ភសាស្ត្រ សហរដ្ឋអាមេរិក ដោយពិនិត្យមើល សីតុណ្ហភាព នៅលើពិភពលោក ក្នុងរយៈពេល ពីរទសវត្សរ៍កន្លងមក ។

ការវិភាគរបស់ពួកគេបាន បង្ហាញថា Lut មានផ្ទៃដីដែលក្តៅបំផុត នៅលើពិភពលោកដោយសីតុណ្ហភាពឡើង ខ្ពស់ជាប្រចាំរវាងឆ្នាំ ២០០២ និង ២០១៩ ចំពោះវាលខ្សាច់ស្ថិតនៅចន្លោះជួរ ភ្នំមួយមានន័យថា ខ្យល់ក្តៅងាយនឹងជាប់នៅក្នុងខ្សាច់ ។
ការសិក្សាកាលពីលើកមុន បានចេញផ្សាយក្នុងឆ្នាំ ២០១១ បានលើកឡើងថា សីតុណ្ហភាព នៅតំបន់វាលខ្សាច់ Lut អាចឡើងដល់៧០.៧ អង្សាសេ ទិន្នន័យថ្មីបានបង្ហាញថា នេះទំនងជាការប៉ាន់ស្មានមិនដល់ ។ ផ្ទុយទៅវិញក្រុមអ្នកស្រាវជ្រាវ និយាយថា សីតុណ្ហភាពនៅតំបន់វាលខ្សាច់ Lut ពិតជាខ្ពស់ជាងការគិត ។

វាលខ្សាច់ Sonoran មានព្រំប្រទល់ជាប់អាមេរិក និងម៉ិកស៊ិកក៏អាចឡើងដល់សីតុណ្ហភាព ខ្ពស់បំផុតដែរ ទោះបីវាកើតឡើងតិចជាង នៅវាលខ្សាច់ Lut ក៏ដោយដោយសារ កម្ពស់ទាបរបស់វា ។ នោះមិនត្រូវនិយាយថា ជ្រលងភ្នំមរណៈក៏មិនក្តៅខ្លាំងដែរ ហើយតំបន់នេះ នៅតែរក្សាកំណត់ត្រា សម្រាប់សីតុណ្ហភាពខ្យល់ក្តៅ បំផុតនៅលើផែនដី ៕ដោយ៖លី ភីលីព

Most Popular

To Top