ព័ត៌មានអន្តរជាតិ

ការដាក់សត្វចចក​ ឲ្យនៅតំបន់ មានសត្វក្តាន់ ច្រើនរងគ្រោះ នឹងយានយន្តធ្វើឲ្យ សត្វធ្លាក់ចុះ ២៤%

យោងតាមការសិក្សា ស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ការដាក់សត្វចចកពណ៌ប្រផេះ ចូលទៅក្នុងតំបន់ ដែលមានប្រជាជនក្តាន់ច្រើន ធ្វើឲ្យសត្វទំាងនេះ មានការប៉ះទង្គិច រថយន្តទាក់ទង ហើយនឹង ធ្វើឲ្យសត្វក្តាន់ធ្លាក់ចុះ ជាមធ្យមប្រហែល ២៤ ភាគរយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការរកឃើញត្រូវបានចេញផ្សាយ នៅទស្សនាវដ្តី Proceedings of the National Academy of Science បានបង្ហាញថា ការធ្វើឲ្យចំនួនសត្វក្តាន់កាន់ តែស្តើង ជាមួយនឹងសត្វមំសាសីធម្មជាតិ បានផ្លាស់ប្តូរឥរិយាបថ របស់សត្វក្តាន់យ៉ាងខ្លាំង ដែលបណ្តាលឲ្យមានគ្រោះ ថ្នាក់តិច ។

លោក Dominic Parker សេដ្ឋវិទូធនធានធម្មជាតិ នៅ សាកលវិទ្យាល័យ Wisconsin រដ្ឋ Madison និងជាសហអ្នក និពន្ធការសិក្សាថ្មី បានប្រាប់សារព័ត៌មាន Associated Press ថា ក្នុងរយៈពេលដ៏ខ្លីមួយ នៅពេលសត្វចចក មានអាណានិគមលើតំបន់នោះ ការប៉ះទង្គិចរថយន្តសត្វក្តាន់ បានធ្លាក់ចុះប្រហែល ២៤ភាគរយ ។

អ្នកសេដ្ឋកិច្ច Jennifer Raynor អ្នកជំនាញ ផ្នែកធនធានធម្មជាតិ នៅសាកលវិទ្យាល័យ Wesleyan និងជាសហអ្នកនិពន្ធ នៃការសិក្សាថ្មីនេះ បានមើលទៅលើ ចំនួនសត្វក្តាន់ចំនួនសត្វចចក និងទិន្នន័យ នៃការប៉ះទង្គិចនឹងយានយន្តសម្រាប់ សត្វព្រៃចំនួន ៦៣ នៅក្នុងរដ្ឋ Wisconsin ចន្លោះឆ្នាំ ១៩៨៨ និង ២០១០ ។

នៅក្នុងស្រុកចំនួន ២៩ ជាមួយសត្វចចកមានការថយចុះ ៦ ភាគរយ នៃការប៉ះទង្គិចគ្នាដោយយានសត្វក្តាន់ ។ ការធ្លាក់ចុះនៅសេសសល់ ត្រូវបានគេជឿជាក់ថា ដោយសារតែវត្តមានរបស់សត្វចចក នៅក្បែរផ្លូវបង្កើតបានជារបាំង ត្រូវបានគេស្គាល់ថា ជាទេសភាពនៃការភ័យខ្លាច។ អ្នកស្រាវជ្រាវបានសរសេរ នៃការសិក្សា ថា សត្វចចកអាចគ្រប់គ្រងការខូចខាត សេដ្ឋកិច្ចពីសត្វក្តាន់យ៉ាងច្រើន តាមរបៀបដែលអ្នកប្រមាញ់ សត្វក្តាន់មិនអាចធ្វើបាន ។

អ្នកស្រាវជ្រាវ បានបន្ថែមថា ក្រៅពីផលប៉ះពាល់ សង្គមជាក់ស្តែង នៃគ្រោះថ្នាក់ចរាចរណ៍តិច វាក៏មានអត្ថប្រយោជន៍ ខាងសេដ្ឋកិច្ច ក្នុងការណែនាំឆ្កែចចក ពណ៌ប្រផេះ ទៅក្នុងតំបន់ផងដែរ ៕ ដោយ៖លី ភីលីព

Most Popular

To Top