បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានដាក់សំណើ ជាបន្ទាន់មួយទៅកាន់ សភាជាតិ ក្នុងការស្នើសុំបង្កើន ចំនួនយោធាប្រមាណជា ១១ ០០០នាក់ទៀត។
សេចក្តីព្រាង ច្បាប់ថ្មីនេះ ត្រូវបានដឹងថា ធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឲ្យបានមុខងារដាច់ ដោយឡែកគ្នា នៃកងកម្លាំងយោធាអ៊ុយក្រែន និងដើម្បីអាចបង្កើនការអភិវឌ្ឍ បន្ថែមទៀត ទៅនឹងប្រព័ន្ធការពារជាតិ។
សំណើរ របស់លោក Zelensky គឺមានន័យថា នឹងអាចបង្កើនចំនួនយោធា របស់ខ្លួនកើនឡើងទៅដល់ ២៦១ ០០០នាក់ ខណៈដែលបច្ចុប្បន្នខ្លួន មានចំនួន ត្រឹមតែ២៥០ ០០០នាក់នៅឡើយនោះ។
ការបង្កើននេះ ផងដែរ ក៏នឹងត្រូវអាចឲ្យអ៊ុយក្រែន ក្នុងការពង្រឹងសមត្ថភាព នៅក្នុងតំបន់ជម្លោះ ភាគខាងកើតផងដែរ ដែលកន្លងមកបានឆក់យកជីវិត មនុស្សប្រមាណ ជា១៤ ០០០នាក់និងរបួសសរុបដល់ទៅ ៤០ ០០០នាក់ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី