ព័ត៌មានអន្តរជាតិ

ក្មេងជំទង់ ដែលប្រើប្រាស់ស្មាតហ្វូនច្រើនជាងមួយម៉ោង ក្នុងមួយថ្ងៃធ្វើឲ្យ ការសិក្សាធ្លាក់ចុះ

អាមេរិក៖ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា ក្មេងជំទង់ដែលប្រើប្រព័ន្ធអ៊ីនធើណេត លើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬហ្គេមវីដេអូច្រើនជាងមួយម៉ោង ក្នុងមួយថ្ងៃធ្វើឲ្យពួកគេទទួលបានពិន្ទុទាបនៃពិន្ទុប្រឡង មានន័យថា ការសិក្សារបស់ពួកគេធ្លាក់ចុះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។

ប៉ុន្តែការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ក្មេងជំទង់គួរតែមានពេលវេលាតែ១ម៉ោង ក្នុងមួយថ្ងៃប៉ុណ្ណោះបើមិនដូច្នោះទេចំណាត់ថ្នាក់ និងពិន្ទុរបស់ពួកគេអាចរងផលប៉ះពាល់។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Rutgers University-New Brunswick បានរកឃើញថាក្មេងជំទង់ដែលប្រើអ៊ីនធើណេត ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬហ្គេមវីដេអូអស់រយៈពេលជាង ៦០ នាទីក្នុងមួយថ្ងៃ ធ្វើឲ្យកម្រិត ពិន្ទុទាប នៃការធ្វើតេស្តិ៍ ។

ផ្អែកលើការរកឃើញក្រុមនេះកំពុងជំរុញ ឲ្យឪពុកម្តាយកំណត់ពេលវេលាលើការប្រើប្រាស់ បច្ចេកវិទ្យាអន្តរកម្មរបស់កូន ៗ របស់ពួកគេ។ ការសិក្សាក្រុមអ្នកស្រាវជ្រាវបានកំណត់ស្វែងយល់អំពីកម្រិត ានៃការប្រើប្រាស់បច្ចេកវិទ្យាដែលទាក់ទង នឹងករកម្សាន្តអំឡុងសប្តាហ៍សិក្សា។

លោកវេជ្ជបណ្ឌិតVivien Anthony បានដឹកនាំការសិក្សានេះមានប្រសាសន៍ថា បច្ចេកវិទ្យាអន្តរកម្មត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីលើកកម្ពស់ ការទទួលបានការអប់រំ និងសមិទ្ធិផលរបស់កុមារ។ ក្នុងកំឡុងពេលនៃជំងឺរាតត្បាតCOVID-19 បច្ចេកវិទ្យាមានសារសំខាន់ណាស់ក្នុងការសម្របសម្រួល ការរៀនសូត្រពីចម្ងាយ៕ដោយ៖លី ភីលីព

Most Popular

To Top