ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា ប្រទេសរុស្ស៊ីប្តេជ្ញាយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃការសម្របសម្រួលជាមួយប្រទេសចិន ក្នុងកម្រិតខ្ពស់ ហើយមានឆន្ទៈពង្រឹងការសម្របសម្រួល យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
លោកពូទីន បានឲ្យដឹងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោកយ៉ាង ជីឈី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលជាអតីតសមាជិក នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលលើកឡើងថា រុស្ស៊ីត្រៀមខ្លួនធ្វើការជាមួយចិន ដើម្បីការពារពហុភាគីនិយម និងចូលរួមចំណែកក្នុងការថែរក្សាស្ថិរភាព យុទ្ធសាស្ត្រសកល។
លោកពូទីន បានស្នើសុំលោក យ៉ាង ដែលជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការកណ្តាល CPC ដើម្បីផ្ញើការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រធានាធិបតីចិនលោកស៊ី ជិនពីង។
ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានឲ្យដឹងទៀតថាទំនាក់ទំនងរុស្ស៊ី – ចិន គឺល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយវាចាំបាច់ណាស់ ដែលប្រមុខរដ្ឋទាំងពីរ រក្សាទំនាក់ទំនងជិតស្និទ្ធ។
ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទលោក យ៉ាង បានលើកឡើងទៅកាន់លោក ពូទីន ដោយយកចិត្តទុកដាក់បំផុត និងសារផ្ទាល់មាត់ទៅកាន់ប្រធានាធិបតីរុស្ស៊ី រូបនេះផងដែរ។
លោកយ៉ាង ជីឈឺ បានលើកឡើងថា ដោយសារការធ្វើផែនការ និងភាពជាអ្នកដឹកនាំយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី សម្រាប់យុគសម័យថ្មី បាន និងកំពុងរីកចម្រើនជាមួយនឹងសន្ទុះខ្លាំងក្លាមួយ៕ដោយ ឈូក បូរ៉ា