អាមេរិក ៖ ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានព្រមានខ្លាំងៗថា ជីវិតអាចប្រែជាដូចលោក George Orwell កាលឆ្នាំ ១៩៨៤ ក្នុងរយៈពេល ៣ឆ្នាំ ប្រសិនបើច្បាប់ មិនត្រូវបានណែនាំ ដើម្បីការពារសាធារណជន ពីបញ្ញាសិប្បនិម្មិត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
លោក Smith ព្យាករណ៍ថា ប្រភេទនៃសង្គមឃ្លាំមើល ដ៏ធំមួយត្រូវបានពិពណ៌នា ដោយ Orwell នៅក្នុងប្រលោមលោក dystopian របស់លោកកាលឆ្នាំ ១៩៤៩ អាចនឹងកើតឡើងនៅឆ្នាំ ២០២៤ ប្រសិនបើមិនត្រូវបាន ធ្វើបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាល នៃ AI ។ លោកបានប្រាប់ BBC Panorama ក្នុងអំឡុងពេល នៃការស្រាវជ្រាវពិសេសមួយ របស់ចិន ក្នុងការបង្កើនការប្រើប្រាស់ បច្ចេកវិទ្យា AI ដើម្បីតាមដានប្រជាជនរបស់ខ្លួនថា វានឹងពិបាកសម្រាប់សមាជិកសភា ។
ប្រធានក្រុមហ៊ុន Microsoft បានបន្តថា ប្រសិនបើយើងមិនអនុវត្តច្បាប់ ដែលនឹងការពារសាធារណៈ នាពេលអនាគតទេ នោះយើង នឹងស្វែងរកបច្ចេកវិទ្យា ប្រណាំង នៅខាងមុខ ។ ក្នុងវគ្គពិសេស Panora ma បានរកឃើញភ័ស្តុតាង គួរឲ្យរន្ធត់ និងញាក់ញ័របង្ហាញថា ប្រទេសចិនប្រើ AI ដើម្បីតាមដានចំនួនប្រជាជន របស់ខ្លួនរួម ទាំងបច្ចេកវិទ្យាអះអាងថា អាចស្គាល់អារម្មណ៍ និង កំណត់ពីកំហុស ។



នេះបើយោង តាមវិស្វករផ្នែក ទន់ម្នាក់ ដែលបានផ្តល់ភស្តុតាង ជាឯកសារ ដល់កម្មវិធីនិយាយដោយមិន បញ្ចេញឈ្មោះ ព្រោះលោកខ្លាចសុវត្ថិភាព របស់លោក ពេលលោកបានប្រាប់ Panorama ថា លោកបានជួយតំឡើងប្រព័ន្ធនេះ នៅតាមស្ថានីយ៍ប៉ូលីស ក្នុងខេត្តស៊ីនជាំង ដែលមានប្រជាជន Muslim Uyghurs ចំនួន ១២ លាននាក់ ៕ ដោយ៖លី ភីលីព
