ចិន ៖ មានតែក្រុមហ៊ុនចំនួន ២០ ប៉ុណ្ណោះដែលផលិត ៥៥ ភាគរយ នៃកាកសំណល់ប្លាស្ទិច នៅលើពិភពលោក ដោយមានក្រុមហ៊ុន ExxonMobil ឈរនៅលើគេក្នុងបញ្ជី ដែលបានចូលរួមវិភាគទាន ចំនួន ៥,៩ លានលាន ក្នុងមួយឆ្នាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមហ៊ុន Texan oil របស់ ExxonMobil ស្ថិតក្នុងបញ្ជីអ្នកផលិត វត្ថុធាតុ Polymer ផលិតកាកសំណល់ ប្លាស្ទិកប្រើតែមួយ ដោយបានចូលរួមវិភាគ ទានចំនួន ៥,៩ លានតោន ក្នុងឆ្នាំ ២០១៩ – ស្មើនឹងទម្ងន់ត្រីបាឡែន ពណ៌ខៀវចំនួន ៥.៧០០ ។ ក្រុមហ៊ុន ExxonMobil ត្រូវបានតាមដាន យ៉ាងជិតស្និទ្ធដោយក្រុមហ៊ុន គីមី របស់រដ្ឋ Michigan Dow និងក្រុមហ៊ុនប្រេងចិន Sinopec ដែលបានចូលរួម ចំណែកចំនួន ៥,៦ និង ៥,៣ លានតោនក្នុងឆ្នាំ ២០១៩ ។
យោងតាមសន្ទស្សន៍ ប្លាស្ទិក ដែលទើបចេញថ្មីបានបង្ហាញថា ក្រុមហ៊ុនទាំង ៣ នេះ រួមគ្នាស្មើនឹង ១៦ ភាគរយ នៃកាកសំណល់ប្លាស្ទិក ប្រើប្រាស់ទូទាំងពិភពលោក ។ របាយការណ៍ នេះ បានរកឃើញថា ក្នុងទម្ងន់ ៤៤ គីឡូក្រាមចក្រភពអង់គ្លេស ក៏ជាអ្នកផលិត កាកសំណល់ប្លាស្ទិកធំ ជាងគេទី ៤ សម្រាប់មនុស្សម្នាក់ៗ នៅទូទាំងពិភពលោក ៕ដោយ៖លី ភីលីព