ព័ត៌មានអន្តរជាតិ

អាហ្វ្រិកខាងត្បូង បង្ហាញពីភាពស្មុគស្មាញ នៃការផ្តល់ជូន វ៉ាក់សាំងរបស់ IOC

អាហ្វ្រិកខាងត្បូង៖ អាហ្រ្វិកខាងត្បូងបានសម្រេច ចាក់វ៉ាក់សាំងអត្តពលិក អូឡាំពិករបស់ខ្លួនប្រឆាំងនឹងមេរោគ COVID-19 មានចំនួនអតិបរិមាក្នុងស្រុក ដែលជិតផុតកំណត់ហើយ ពីព្រោះការបែងចែកពីគណៈកម្មាធិការ អូឡាំពិកអន្តរជាតិមិនទាន់មកដល់យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

នាយកប្រតិបត្តិស្តីទី នៃគណៈកម្មាធិការអូឡាំពិក អាហ្វ្រិកខាងត្បូងបានប្រាប់សារព័ត៌មាន The Associated Press ថា មន្រ្តីអូឡាំពិកអាហ្វ្រិកខាងត្បូងមានការព្រួយបារម្ភថា ប្រសិនបើពួកគេមិនឈាន ទៅមុខទេហើយប្រើវ៉ាក់សាំង Johnson and Johnson មួយដូសផ្សេងគ្នា និងមិនមែនការចាក់វ៉ាក់សាំង Pfizer ចំនួន២ដូសដែលបានផ្តល់តាមរយៈ IOC ទេ ពួកគេនឹងអស់ពេលមុនព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ។

លោក Ravi Govender បានមានប្រសាសន៍ថា យើងនឹងមិនធ្វើវាទេប្រសិនបើយើងចាក់វ៉ាក់សាំង2ដង។ លោក Govender បានប្តថា អាហ្រ្វិកខាងត្បូងកំពុងធ្វើការក្នុងរយៈពេល ២៨ ថ្ងៃរវាងការចាក់លើកទី ១ និងទី ២ នៃ Pfizer ។ មជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺនៅសហរដ្ឋអាមេរិក បានផ្តល់អនុសាសន៍យ៉ាងហោចណាស់ ២១ ថ្ងៃរវាងការចាក់ថ្នាំ Pfizer ទាំង២ ខណៈអ្នកជំនាញសុខភាពអាហ្វ្រិកខាងត្បូង បានធ្វើការលើគំលាតរហូតដល់ ៣ ខែរវាងកម្រិតថ្នាំ។

អូឡាំពិកនៅមិនដល់២ខែទៀតទេ ហើយលោក Govender បាននិយាយថា មិនទាន់មានការទំនាក់ទំនងជាផ្លូវការណាមួយពី IOC នៅពេលថ្នាំ Pfizer ចំនួន ៦០០ ប្រភេទត្រូវបានបម្រុងទុកសម្រាប់ក្រុមអាហ្វ្រិកខាងត្បូង នឹងមកដល់នោះទេ។ លោក Govender បានថ្លែងថា ហើយពួកគេមិនបានមកដល់តំបន់ផ្សេងទៀត នៃពិភពលោកនៅឡើយទេ៕

ដោយ៖លី ភីលីព

Most Popular

To Top