ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់អាមេរិកថា គោលនយោបាយក្រុងវ៉ាស៊ីនតោនថ្មីៗនេះ គ្រាន់តែជាឧបាយកលប៉ុណ្ណោះ

ព្យុងយ៉ាង ៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានស្តីបន្ទោសសហរដ្ឋអាមេរិក ដករាល់ការរឹតត្បិតលើមីស៊ីល របស់កូរ៉េខាងត្បូង ដែលជាការរំលឹកយ៉ាងច្បាស់ ពីវិធីសាស្រ្តអរិភាពរបស់ក្រុងវ៉ាស៊ីនតោន ចំពោះក្រុងព្យុងយ៉ាង ដោយលើកឡើងថា គោលនយោបាយអាមេរិក ដែលបានបង្ហាញថ្មីៗស្តីពីកូរ៉េខាងជើង គឺគ្រាន់តែជាឧបាយកលប៉ុណ្ណោះ ។

នេះបានកត់សម្គាល់ នូវប្រតិកម្មដំបូង របស់កូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងប្រធានាធិបតីអាមេរិកលោកចូ បៃដិន បានឯកភាពគ្នានៅឯកិច្ចប្រជុំកំពូល កាលពីថ្ងៃទី២១ ខែឧសភា ដើម្បីប្រើការទូត ដើម្បីដោះស្រាយការប្រឈមមុខ នឹងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបញ្ចប់រាល់ការរឹតត្បិតរាល់គោលការណ៍ ណែនាំមីស៊ីល ស្តីពីចម្ងាយហោះហើយ និងទំងន់ក្បាលគ្រាប់នៃមីស៊ីល កូរ៉េខាងត្បូង។

ទោះយ៉ាងណាការរិះគន់ របស់កូរ៉េខាងជើងហាក់ ដូចជាត្រូវបានរារាំង ខណៈដែលខ្លួនត្រូវបានគេបញ្ចូល នៅក្នុងអត្ថបទទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េ (KCNA) ក្រោមឈ្មោះអ្នករិះគន់កិច្ចការអន្តរជាតិ ជាជាងសេចក្តីថ្លែងការណ៍ ផ្លូវការរបស់រដ្ឋាភិបាល ។

អត្ថបទនោះបានឲ្យដឹងថា “សហរដ្ឋអាមេរិក បានបង្ហាញស្លាកយីហោយ៉ាងតឹងរឹង ចំពោះវិធានការណ៍ របស់កូរ៉េខាងជើង សម្រាប់ការពារខ្លួនថា ជាការរំលោភលើសេចក្តីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិ” ដែលផ្តល់សិទ្ធិដល់សម្ព័ន្ធមិត្តរបស់ខ្លួន នូវសិទ្ធិអភិវឌ្ឍន៍មីស៊ីលគ្មានដែនកំណត់ទៅវិញ។

សេចក្តីរាយការណ៍ង្យដឹងទៀតថា “ ជំហានបញ្ចប់នេះគឺជាការរំលឹកយ៉ាងច្បាស់ ពីគោលនយោបាយអរិភាព របស់សហរដ្ឋអាមេរិក ចំពោះកូរ៉េខាងជើង និងការដោះស្រាយស្ដង់ដារទ្វេ គួរឱ្យអាម៉ាស់” ។

ឥឡូវនេះបណ្តាប្រទេសជាច្រើនមើល គោលនយោបាយសំខាន់ របស់កូរ៉េខាងជើង គឺ “វិធីសាស្រ្តជាក់ស្តែង” និង “ភាពបត់បែនអតិបរមា” ដែលផលិតដោយរដ្ឋបាលលោក បៃដិន ដោយការខិតខំប្រឹងប្រែងជាច្រើន ដូចជាគ្រាន់តែជាល្បិចកលប៉ុណ្ណោះ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top