យោងតាមរដ្ឋបាលជាតិ មហាសមុទ្រ និង បរិយាកាសជាតិ បាននិយាយថា យើងកំពុងធ្វើការអាប់ដេត ពីមជ្ឈមណ្ឌលព្យាករណ៍ អាកាសធាតុរបស់ខ្លួន ដើម្បីចង្អុលបង្ហាញ ពីឈ្មោះខ្យល់ព្យុះ ដោយសារអាកាសធាតុ បង្ហាញព្យុះមាននៅខាងមុខ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
NOAA បានប្រើរយៈពេលចន្លោះពីឆ្នាំ ១៩៨១ ដល់ ២០០០ ដែល ជារយៈពេល ៣០ ឆ្នាំនៃកំណត់ត្រា ដើម្បីធ្វើការប៉ាន់ស្មាន អំពីរដូវខ្យល់ព្យុះ នាពេលខាងមុខនេះ វាឥឡូវកំពុងផ្លាស់ប្តូរទៅឆ្នាំ ១៩៩១ ដល់ ២០២០ ។ ជាលទ្ធផលជាមធ្យមសម្រាប់រដូវខ្យល់ព្យុះអាត្លង់ទិកបានកើនឡើងដល់ ៧ ព្យុះនិង ១៤ ឈ្មោះព្យុះក្នុងមួយឆ្នាំ ។
ការវិភាគដំបូង ដែលបានធ្វើនៅចន្លោះឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០២០ ឃើញថា មានខ្យល់ព្យុះចំនួន ៦ ក្នុងមួយឆ្នាំ និងព្យុះ ១២ ឈ្មោះ ។ ជាមធ្យមសម្រាប់ព្យុះសង្ឃរាធំៗ ដោយប្រភេទទាំងនោះត្រូវបានចាត់ថ្នាក់ជាប្រភេទទី ៣ ទី ៤ ឬទី ៥ នៅតែមានស្ថេរភាពនៅយុគសម័យទាំង ៣ ក្នុងមួយឆ្នាំ ។
NOAA ធ្វើការអាប់ដេតពស្ថិតិ របស់ខ្លួនម្តងក្នុងមួយ ទសវត្សរ៍ ដើម្បីកំណត់ថា តើរដូវដែលមានខ្យល់ព្យុះគឺខ្ពស់ជាង – ជិត – ឬទាបជាងមធ្យមទាក់ទង នឹងកំណត់ត្រាអាកាសធាតុ ។ លោក Michael Farrar នាយកមជ្ឈមណ្ឌលជាតិព្យាករណ៍ បរិស្ថាននៃ NOAA បានមានប្រសាសន៍ ថា ការធ្វើអាប់ដេតនេះ អនុញ្ញាត ឲ្យអ្នកឧតុនិយមរបស់យើង ធ្វើការព្យាករណ៍ សម្រាប់រដូវខ្យល់ព្យុះជាមួយ នឹងស្ថិតិអាកាសធាតុ ដែលពាក់ព័ន្ធបំផុត ។
ខណៈការកើនឡើងនេះ អាចបណ្តាលមកពីមហាសមុទ្រ ក្តៅមកពីការផ្លាស់ប្តូរ អាកាសធាតុ អ្នកស្រាវជ្រាវ និយាយថា វាក៏អាចបណ្តាល មកពីការតាមដាន បានល្អប្រសើរ ដោយសារតែបច្ចេកវិទ្យា បានធ្វើឲ្យប្រសើរឡើង និងការឃ្លាំមើលខ្យល់ព្យុះ ។
លោក Matt Rosencrans អ្នកព្យាករណ៍អាកាសធាតុ នៅមជ្ឈមណ្ឌលព្យាករណ៍ អាកាសធាតុរបស់ NOAA បាននិយាយថា កម្រិតមធ្យមដែលបានធ្វើការ អាប់ដេត ទាំងនេះឆ្លុះបញ្ចាំង ពីបទពិសោធន៍រួមរបស់យើង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ដែលរួមមានរដូវខ្យល់ព្យុះ ដែលមានសកម្មភាពខ្លាំង” ។
លោក Rosencrans បានបន្ថែមថា ៖“ អ្នកវិទ្យាសាស្ត្រ NOAA បានវាយតម្លៃផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ទៅលើព្យុះស៊ីក្លូនត្រូពិក ហើយបានកំណត់ថា វាអាចជះឥទ្ធិពលដល់កម្លាំងព្យុះ។
NOAA បានបន្ថែម ថា ការកើនឡើងនៃសកម្មភាព ខ្យល់ព្យុះអាត្លង់ទិក ក៏អាចបណ្តាល មកពីវត្តមាន នៃពហុភាគីអាល់ទិក អាល់ទិក អាល់ទិកវិជ្ជមាន ជាការផ្លាស់ប្តូររង្វាស់ សីតុណ្ហភាព ក្នុងសមុទ្រដែលបច្ចុប្បន្នស្ថិតក្នុង ដំណាក់កាលក្តៅជាងធម្មតា ៕