បរទេស ៖ យោងតាមការចេញ ផ្សាយ របស់កាសែតបរទេស Insiders បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសជប៉ុន កំពុងប្រកាសស្វែងរកពលរដ្ឋ ដែលមានបំណងចង់ទិញយកផ្ទះ ប្រមាណជា ៨លានខ្នង មិនមានមនុស្សរស់នៅឡើងវិញ ។
អជ្ញាធរក្នុង តំបន់ ត្រូវបានគេមើលឃើញថា បានព្យាយាមក្នុងការផ្តល់ផ្ទះ ដែលមិនមានមនុស្សរស់ នៅទាំងនោះដោយមិនគិតថ្លៃឡើយ ទៅដល់ពលរដ្ឋទាំងឡាយណា ដែលមានបំណងចង់ បានបានទីកន្លែង រស់នៅនិងទទួលខុសត្រូវ លើចំណាយនៃការជួសជុល ដោយខ្លួនឯង។
យោងតាមការ ស្រាវជ្រាវ របស់ជប៉ុន ដែលបានធ្វើឡើងជារៀងរាល់៥ឆ្នាំម្តង បានរកឃើញនូវកំណត់ត្រាមួយ ដែលផ្ទះដល់ទៅ៨,៤៩លានខ្នង ត្រូវបានទុកចោល នៅទូទាំងប្រទេសជប៉ុន គិតត្រឹមឆ្នាំ២០១៨ ហើយ ភាគច្រើនត្រូវ បានទុកចោល ដោយសារតែសាច់ញាតិ បានបាត់បង់ជីវិត ឬទុកចោលពេលផ្លាស់ប្តូរទីលំ នៅហើយក្នុងនោះគេជឿជាក់ថា វាមានអត្រាកំណើន ដល់ទៅ៣,២ភាគរយ ធៀបទៅនឹងតួលេខឆ្នាំ២០១៣ កន្លងទៅ៕
ប្រែសម្រួល៖ស៊ុនលី