ព័ត៌មានអន្តរជាតិ

អង្គចៅក្រមបារាំង សួរអតីត ប្រធានក្រុមហ៊ុន លោក Ghosn នៅក្រុង Beirut

BEIRUT ៖ អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn បានអង្គុយនៅ ចំពោះមុខចៅក្រមស៊ើបអង្កេត បារាំង នៅ Beirut ដែលបានសាកសួរ លោកអស់រយៈពេលជាច្រើន ម៉ោងកាលពីថ្ងៃច័ន្ទ ពីបទសង្ស័យ នៃការប្រព្រឹត្តខុស ហិរញ្ញវត្ថុ ហើយមេធាវីការពារក្តី របស់លោកបានហៅវាថា ជា“ថ្ងៃដ៏សំខាន់មួយ” សម្រាប់អ្នករត់គេចខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

កិច្ចប្រជុំនេះបានកត់សម្គាល់ ឱកាសដំបូង សម្រាប់ លោក Ghosn ដើម្បីការពារខ្លួនពីការចោទ ប្រកាន់របស់បារាំង រួមទាំងការចំណាយ លើពិធីជប់លៀង ខ្ជះខ្ជាយ និងយន្តហោះឯកជន ចាប់តាំងពី ការចាប់ខ្លួន របស់លោកនៅឆ្នាំ ២០១៨ នៅប្រទេសជប៉ុន និងបានភៀសខ្លួនទៅកាន់ ប្រទេសលីបង់ មួយឆ្នាំក្រោយមក ។

សមាជិកក្រុមការពារលោក Ghosn បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រុង Beirut ថា នេះគឺជាឱកាសមួយដែលលោក Ghosn បានរង់ចាំអស់រយៈពេល ជាយូរមកហើយ ដើម្បីបង្ហាញថា ការចោទប្រកាន់ ដែលបានចោទប្រកាន់ មកលើរូបលោក គឺគ្មានមូលដ្ឋាន” ។ លោកបានបន្តថា ការសាកសួរត្រូវបានគេរំពឹងថា នឹងមានរយៈពេលជាច្រើនថ្ងៃ ។

ការសាកសួរ នៅវិមាន យុត្តិធម៍នៅទីក្រុង Beirut មានរយៈពេលប្រហែល ៦ ម៉ោងរួម ទាំងការសម្រាកអាហារថ្ងៃត្រង់ ។ លោក Ghosn មិនបានធ្វើ អត្ថាធិប្បាយ អ្វី ដល់ក្រុមអ្នកយកព័ត៌មានទេ ហើយកម្លាំងសន្តិសុខលីបង់ បានរក្សាអ្នកកាសែត ឲ្យនៅឆ្ងាយពីខ្លោងទ្វារ ដែលជាកន្លែងលោក បានចូល និង ចេញពីតុលាការ ។ លោក Ghosn កំពុងធ្វើយុទ្ធនាការ ដើម្បីលុបឈ្មោះ របស់លោកប្រឆាំង នឹងបញ្ហាប្រឈម ផ្នែកច្បាប់ ជាច្រើន នៅក្នុងប្រទេសបារាំង បន្ទាប់ពីការចោទប្រកាន់ របស់ជប៉ុន បានធ្វើឲ្យមានការត្រួតពិនិត្យ សកម្មភាព របស់លោកនៅទីនោះ។

នៅក្នុងបទសម្ភាសន៍ ដ៏ទូលំទូលាយមួយជា មួយសារព័ត៌មាន Associated Press កាលពីសប្តាហ៍មុនលោក បានមានប្រសាសន៍ថា លោកសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកស៊ើបអង្កេត បារាំង ទៅកាន់ប្រទេសលីបង់ នឹងជាឱកាសពិតប្រាកដដំបូង បង្អស់របស់លោក ដើម្បីការពារខ្លួន។ លោកក៏បាននិយាយផងដែរថា លោកមានទំនុក ចិត្តលើប្រព័ន្ធច្បាប់បារាំង ច្រើនជាងប្រព័ន្ធជប៉ុន ដែលលោកបានរត់គេច ។

រហូតមកដល់ពេលនេះ Ghosn មិនត្រូវបានចោទប្រកាន់ពីបទ អ្វីនោះទេនៅក្នុងប្រទេស បារាំង ប៉ុន្តែអាចត្រូវបានចោទ ប្រកាន់បឋមពីការក្លែងបន្លំ អំពើពុករលួយការលាងលុយ កខ្វក់ការប្រើទ្រព្យ សម្បត្តិរបស់ក្រុមហ៊ុន ឬការរំលោភបំពាន លើការជឿទុកចិត្តកាន់តែធ្ងន់ធ្ងរ ៕ ដោយ៖លី ភីលីព

Most Popular

To Top