ព័ត៌មានអន្តរជាតិ

រុស្សី នឹងបង្កើតអង្គភាពយោធា ថ្មី២០ទៀត នៅភាគខាងលិច ទុកទល់មុខណាតូ

បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃអង្គារនេះបានឲ្យដឹងថា កងកម្លាំងយោធានៃប្រទេសរុស្សី ត្រូវបានគេដឹងថា គ្រោងនឹងបង្កើតអង្គភាពយោធាថ្មីប្រមាណជា ២០ថ្មី បន្ថែមទៀតនៅភាគខាងលិចនៃប្រទេស ក្នុងឆ្នាំនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា អង្គភាពទាំងនោះនឹងប្រើប្រាស់ក្នុងគោលបំណងធំ ប្រឈមមុខទៅនឹងការកើនឡើងនៃការគម្រាមកំហែង របស់អង្គការណាតូ។សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយលោករដ្ឋមន្ត្រីការពារជាតិរុស្សី Sergei Shoigu ក៏បានលើកឡើងអំពីសំពាធ
ដែលត្រូវបាន ធ្វើឡើងតាមរយៈការបង្កើនចំនួនជើងហោះហើរ ដោយយន្តហោះទំលាក់គ្រាប់បែករបស់អាមេរិកនៅក្បែរព្រំដែន របស់រុស្សីនិងក៏ដូចជា
នាវាចម្បាំង របស់ណាតូ ផងដែរ។

លោកបន្តថាសកម្មភាពបែបនេះគឺជា របៀបដែលអាមេរិកនិងណាតូ បានបំផ្លាញចោលនូវសន្តិសុខអន្តរជាតិហើយវាបាន បង្ខំឲ្យយើងក្នុងការធ្វើការ ប្រតិកម្មដើម្បីឆ្លើយតប និងប្រឈមមុខទៅនឹង បញ្ហានេះ។

ជាចុងក្រោយលោកបានបន្ថែមដែរថា អង្គភាពយោធាថ្មីទាំង២០ នៅក្នុងតំបន់ភាគខាងលិច នៃប្រទេសនោះក៏នឹងត្រូវដាក់បំពាក់មកជាមួយ នឹងអាវុធ យុទ្ធភ័ណ្ឌប្រភេទថ្មីដល់ទៅជាង២០០០ប្រភេទ ផងដែរ៕ប្រែសម្រួល៖ស៊ុនលី


Most Popular

To Top