តេហរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ថា ពីឡុតយោធាចំនួន០២នាក់ បានស្លាប់ នៅថ្ងៃអង្គារនេះ ដោយសារជួបឧប្បត្តិហេតុ បញ្ជាយន្តហោះខុសបច្ចេកទេស នៅពេលហ្វឹកហាត់ ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ពីឡុតយោធាចំនួន០២នាក់ របស់ប្រទេសអ៊ីរ៉ង់ បានស្លាប់នៅថ្ងៃអង្គារនេះ នៅក្នុងមូលដ្ឋានទ័ពអាកាស Vahdati Air Force Base ដែលស្ថិតនៅភាគនីរតីនៃក្រុង Dezful ដោយសារតែមាន “កំហុសបច្ចេកទេស” នៅក្នុងពេលហ្វឹកហ្វឺន បើកយន្តហោះ F-5 ។
លោក Ali Farahmandpour អភិបាលក្រុង Dezful បានសង្កត់ធ្ងន់ថា ឧប្បត្តិហេតុបានកើតឡើង នៅពេលយន្តហោះ នៅលើដី មិនស្ថិតក្នុងអំឡុងពេល ឬក្រោយពេលហោះហើរឡើយ ដោយបានបន្ថែមថា ក្រុមការងារបានបើកការស៊ើបអង្កេត ដែលបានបញ្ជូន ពីក្រុងតេហរ៉ង់ មកកាន់ក្រុង Dezful ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា