ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង១២,៧ម៉ឺននាក់ ខណៈថៃឡង់ដ៏ ចំនួនអ្នកឆ្លង ថយចុះបន្តិច

ហុងកុង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ថា ជំងឺឆ្លងរាតត្បាត កូវីដ-១៩ បានបន្តឆ្លងរាលដាល នៅក្នុងបណ្តាប្រទេស នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺថ្មី ចំនួន១២៧.៥១០នាក់ គិតត្រឹមថ្ងៃអង្គារនេះ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅហ្វីលីពីន បានកើនឡើងលើសពី២១.០០០នាក់ ។

ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុបកើនឡើងដល់២៨.១៧៥.០៤៤នាក់ ដែលមានករណីថ្មីចំនួន១២៧.៥១០នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ក្រៅពីនេះ ចំនួនអ្នកស្លាប់មាន២.៧៩៥នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ ដែលនាំឲ្យចំនួន អ្នកស្លាប់កើនឡើង ដល់៣៣១.៨៩៥នាក់ ។

មជ្ឈមណ្ឌលតាមដានស្ថានភាព ជំងឺកូវីដ-១៩បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ ត្រូវបានគេរាយការណ៍ថា មានករណីថ្មីចំនួន២.២៣០នាក់ ដែលតិចជាងពាក់កណ្តាល នៃចំនួនអ្នកឆ្លងជំងឺកាលពីថ្ងៃមុន ។

គេបានកត់សម្គាល់ថា ជាការថយចុះ នៃករណីឆ្លង ប្រចាំថ្ងៃ ដែលជាលទ្ធផលបានកត់ត្រា អំពីការថយចុះ សម្រាប់ការឆ្លងជំងឺថ្មី ដែលបានកត់ត្រា នៅពន្ធនាគារ អ្នកនាំពាក្យមកពីមជ្ឈមណ្ឌលខាងលើ លោក Taweesin Visanuyothin បានលើកឡើងដូច្នេះ ។

ប្រទេសនៅអាស៊ីអាគ្នេយ៏មួយនេះ បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមចំនួន ៣៨នាក់ ដោយសារការរាតត្បាតវីរុសកូរ៉ូណា ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបនៅក្នុងប្រទេសនេះ កើនឡើងដល់១.០៦៩នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top