ព័ត៌មានអន្តរជាតិ

ធ្លាក់ខ្លួនឈឺអ្នកនយោបាយ៖ ស្ទើរតែមួយភាគបី នៃជនជាតិអង់គ្លេសនឹងជំនួសពកគេ សមាជិកសភាប្រើ AI និងប្រមាណ ២ ភាគ ៣ នឹងបោះឆ្នោតលើទូរស័ព្ទរបស់ពួកគេ 

អេស្ប៉ាញ៖ការសិក្សារកឃើញថា ៣១ ភាគរយនៃជនជាតិអង់គ្លេស និងជាងពាក់កណ្តាលនៃជនជាតិអឺរ៉ុបនឹងជំនួសសមាជិកសភារបស់ពួកគេដោយប្រើប្រាស់បច្ចេកវិទ្យាភាពវៃឆ្លាតជាមួយប្រព័ន្ធសិប្បនិម្មិត ប្រសិនបើផ្តល់ឱកាសឲ្យនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
របកគំហើញនេះបានមកពីរបាយការណ៍ស្ទង់មតិអ៊ឺរ៉ុបEuropean Tech Insights Survey ចុងក្រោយបំផុតត្រូវបានចងក្រងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ IE នៅប្រទេសអេស្ប៉ាញ។

លទ្ធផលបង្ហាញពីការសង្ស័យកាន់តែខ្លាំងឡើងជុំវិញក្រុមហ៊ុន “ Big Tech” ប៉ុន្តែបន្ទាប់ពីមានការបិទទ្វារអស់រយៈពេលមួយឆ្នាំឆន្ទៈកាន់តែច្រើនក្នុងការចាប់យកបច្ចេកវិទ្យាទាំងមូល។
ឧទាហរណ៍ជាង ៤០ ភាគរយនៃអ្នកឆ្លើយសំណួរបានគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខដ៏ចម្រូងចម្រាសសម្រាប់ផ្ទៀងផ្ទាត់អត្តសញ្ញាណពលរដ្ឋ។ ហើយជនជាតិអង់គ្លេស ៦៤ ភាគរយ និង ៧២ ភាគរយនៃជនជាតិអឺរ៉ុបបាននិយាយថា ពួកគេចង់បោះឆ្នោតនៅក្នុងការបោះឆ្នោតដោយប្រើទូរស័ព្ទចល័តរបស់ពួកគេ។

បើតាមសម្តីរបស់លោក Oscar Jonsson នាយកសាកលវិទ្យាល័យ IE ថា ក្នុងឆ្នាំនេះយើងសង្កេតឃើញមានការយល់ឃើញអវិជ្ជមានកាន់តែច្រើនចំពោះក្រុមហ៊ុនធំ និងតួនាទីរបស់ពួកគេនៅក្នុងសង្គម។ ប្រជាជនអឺរ៉ុបកាន់តែច្រើនឡើង ៗ ចង់ដាក់កម្រិត ឬបន្ថយតម្លៃពួកគេហើយយកពន្ធបន្ថែមទៀត។

ទោះយ៉ាងណាលោកបានបន្ថែមថា ទន្ទឹមនឹងនេះជំងឺរាតត្បាតបានបង្កើនការពឹងផ្អែករបស់យើងលើទំនិញដែលពួកគេផ្តល់ និងឌីជីថលកាន់តែទូលំទូលាយ។ នេះបញ្ជាក់ពីតម្រូវការទ្វេដងនៃតម្រូវការនៃទំនិញឌីជីថល ប៉ុន្តែក៏មានការកើនឡើងនៃទំហំមិនមានច្បាប់គ្រប់គ្រងដែលពួកគេកំពុងដំណើរការផងដែរ៕ ដោយ៖លី ភីលីព


Most Popular

To Top