បរទេស៖បុគ្គលិក និងសម្ភារៈយោធា មកពីសមាជិកអង្គការណាតូចំនួន១១ប្រទេស តាមសេចក្តីរាយការណ៍ បានធ្វើការរួមគ្នា នៅក្នុងបរិយាកាសជាក់ស្តែង សម្រាប់ជាលើកដំបូងមួយ កាលពីដើមសប្ដាហ៍នេះ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។
នៅក្នុងអំឡុងសមយុទ្ធ Steadfast Defender 21 នោះ បុគ្គលិកផ្នែកទំនាក់ទំនង មកពីកងនាវាលេខ២អាមេរិក និងទីបញ្ជាការកងកម្លាំងចម្រុះ Norfolk បានបង្កើតវិធីសាស្ត្រប្រព័ន្ធពឹងផ្អែកខ្លួនឯង ដើម្បីធ្វើការបញ្ជា គ្រប់គ្រងនិងធ្វើទំនាក់ទំនងគ្នាយ៉ាងមានប្រសិទ្ធភាព ជាមួយដៃគូណាតូ លើបណ្ដាញរួមមួយ ជាពិសេសនោះ គឺបណ្ដាញតំបន់សម្ងាត់ណាតូ ហៅកាត់ថា NSWAN។
មន្ត្រីផ្នែកទំនាក់ទំនង C2F លោក Anthony Murphy បាននិយាយថា “យើងអាចចូលទៅក្នុងធនធាន NSWAN ជាច្រើន ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នរបស់នាវ ដោយមិនចាំបាច់ មានគណនេយ្យប្រតិបត្តិការពិសេស ឧបករណ៍មានតម្លៃថ្លៃ ការគាំទ្រផ្នែកបច្ចេកទេសបន្ថែម ឬក៏រយៈពេលវែង និងបង្កើនការចំណាយនោះទេ”។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធ Steadfast Defender នេះ គឺជាសមយុទ្ធយោធាពហុវិស័យ ពហុជាតិនិងចម្រុះ ដែលមានទាំងព្រឹត្តិការណ៍គ្រប់គ្រងដែនអាកាសនិងសមុទ្រ៕ប្រែសម្រួល៖ប៉ាង កុង