ព័ត៌មានអន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្ត្រ ៖ ប្រូតេអ៊ីន ដល់សត្វកណ្តុរ អាចបង្កើន អាយុកាលដល់ ៣០ភាគរយ និងធ្វើឲ្យពួកគេមិនងាយ នឹងកើតជំងឺមហារីក

អ៊ីស្រាអែល ៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ក្រុមអ្នកវិទ្យាសាស្ត្រ បង្កើនអាយុកាល របស់សត្វកណ្តុរ ចំនួន ៣០ ភាគរយដោយសារការជំរុញ ប្រូតេអ៊ីន ដែលធ្វើឲ្យពួកគេមិន ងាយប្រឈមនឹង ជំងឺមហារីក និងអាចធ្វើការលើមនុស្ស បានមួយថ្ងៃនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការផ្គត់ផ្គង់ប្រូតេអ៊ីន SIRT6 ត្រូវបានគេរកឃើញថា បានថមថយចំពោះថនិកសត្វមួយចំនួន ដែលមានអាយុត្រូវបានផ្តល់​​ ឲ្យសត្វកណ្តុរចំនួន ២៥០ ក្បាលដោយក្រុម មកពី សាកលវិទ្យាល័យ Bar-Illan នៅ Ramat Gan ប្រទេស អ៊ីស្រាអែល ។ ពួកគេបានរកឃើញថា សត្វកណ្តុរ ដែលបានផ្តល់​ នូវការជំរុញ ប្រូតេអ៊ីនមានអាយុ កាលកាន់តែយូររូបរាង កាន់តែក្មេង ហើយវាធ្វើឲ្យពួកគេងាយ នឹងកើតជំងឺមហារីក ។

អ្នកស្រាវជ្រាវ លោក Haim Cohenបាននិយាយ ថា ថ្ងៃណាមួយវាអាចធ្វើការលើមនុស្ស​ បានហើយបើ ដូច្នេះអាចមើលឃើញ អាយុកាលជាមធ្យមកើន ឡើងដល់ជិត ១២០ បើប្រៀបធៀប ទៅនឹងបច្ចុប្បន្ន ៨០ ។ ពួកគេមិនបានសាកល្បង វាលើមនុស្សទេ ហើយក៏មិនបានបញ្ជាក់ថា វានឹងមានប្រសិទ្ធិភាព លើមនុស្សដែរ ប៉ុន្តែមន្ទីរពិសោធន៍ កំពុងតែព្យាយាមស្វែង រកថ្នាំជួយជំរុញ SIRT6 នៅក្នុងខ្លួនមនុស្សដោយសុវត្ថិភាព ។

លោក Cohen បានបន្តថា យន្តការ ដែលប្រូតេអ៊ីន SIRT6 ដើរតួជាប្រភពទឹកក្មេងខ្ចី អនុញ្ញាតឲ្យសត្វកណ្តុរចាស់ មានសកម្មភាពខ្លាំងក្លា ដូចគ្នានឹងដៃគូវ័យក្មេង របស់ពួកគេ ដោយមិនចុះខ្សោយ ។ ការកើនឡើង នូវភាពទន់ខ្សោយ និងការធ្លាក់ចុះជាទូទៅ នៃសុខភាព គឺជាបញ្ហាចំបងទាក់ទងទៅនឹង វ័យចំណាស់ដោយអាយុ គឺជាកត្តាហានិភ័យចំបង នៃជំងឺរ៉ាំរ៉ៃជាច្រើន ។

លោកបាន បន្ថែមថា ជាង ៣០ ភាគរយ នៃប្រជាជនវ័យចំណាស់នៅជុំវិញ ពិភពលោកត្រូវបានរងផល ប៉ះពាល់ដោយរោគសញ្ញាខ្សោយ ដែលរួមមានភាពទន់ខ្សោយអស់កម្លាំង និងសកម្មភាពរាងកាយទាប ។
ការបង្កើនការយល់ ដឹង របស់យើងអំពីយន្តការ​ដែលស្ថិតនៅក្រោមដំណើរ​​ ការចាស់គឺជាអាទិភាពកំពូល ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍ នៃអន្តរាគមន៍ដែលនឹងនាំ ទៅដល់ការថែរក្សាសុខភាព និងការកែលម្អលើការរស់រានមានជីវិត និងអាយុជីវិត​ ៕

Most Popular

To Top