បរទេស ៖ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា យោធារុស្សីនឹងបន្តតាមដាន សកម្មភាពសមយុទ្ធយោធា ដែលរៀបចំដោយអ៊ុយក្រែន និងមានការចូលរួម ពីសំណាក់សហរដ្ឋអាមេរិក ហើយព្រមទាំងបញ្ជាក់ថា នឹងបញ្ចេញប្រតិកម្ម ប្រសិនបើមានករណីណា មួយប៉ះពាល់សន្តិសុខជាតិ របស់ខ្លួន។
សេចក្តីថ្លែង ការណ៍ ដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីការពារជាតិ នៃប្រទេសរុស្សី បានបញ្ជាក់ទៀតថា រុស្សីនឹងធ្វើការតាមដានយ់ាងកៀកកិត ទៅនឹង សមយុទ្ធយោធាមួយ ដែលនឹងធ្វើឡើង នៅក្នុងតំបន់ សមុទ្រខ្មៅ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១០ខែកក្កដាខាងមុខនេះ ដែលក្នុងនោះក៏មានការចូលរួម ពីសំណាក់អង្គការណាតូផងដែរ ។
គួររំលឹកដែរថា ភាពតានតឹងរវាងប្រទេសរុស្សី និងអ៊ុយក្រែន បានបន្តកើតឡើងតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ ទាំងតាមក្បែរព្រំដែន និងនៅក្នុងតំបន់សមុទ្រ ខ្មៅផងដែរ ជាពេលដែលរុស្សី បានចូលទៅកាន់កាប់ខុសច្បាប់ លើតំបន់ Crimea ហើយជាលទ្ធផលការប៉ះទង្គិចគ្នា ដោយយោធាបានធ្វើឲ្យមនុស្សជាង ១៤០០០នាក់ មកហើយបាត់បង់ជីវិត ៕
ប្រែសម្រួល៖ស៊ុនលី