ស៊ុយអែត ៖ ឧបករណ៍ថ្មីមួយ ដោយប្រើតែតេស្តិ៍ឈាម និងការធ្វើតេស្តិ៍ នៃការយល់ដឹងឆាប់រហ័ស អាចព្យាករណ៍ថា តើនរណា ម្នាក់នឹងវិវត្ត ទៅជាជំងឺភ្លេចភ្លាំង ឬជំងឺវង្វេងវង្វាន់ ក្នុងរយៈពេល៤ឆ្នាំ ជាមួយនឹងភាពត្រឹមត្រូវ ៩០ ភាគរយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
កម្មវិធីនេះបង្កើតឡើង ដោយអ្នកជំនាញមកពីសាកលវិទ្យាល័យ Lund របស់ប្រទេស ស៊ុយអែត វិធីសាស្រ្តនេះ មាន សក្តានុពល ក្នុងការបង្កើន ការធ្វើរោគវិនិច្ឆ័យ ខណៈការដកចេញនូវតម្រូវការ ឧបករណ៍ជំនាញ ។ ក្រុមអ្នកស្រាវជ្រាវបាន សម្គាល់ឃើញថា បច្ចុប្បន្នប្រហែលជា ២០-៣០ ភាគរយ នៃអ្នកជំងឺ ដែលមានជំងឺវង្វេងវង្វាន់ ត្រូវបានធ្វើរោគវិនិច្ឆ័យខុស នៃការយកចិត្តទុកដាក់ របស់អ្នកឯកទេស តែម្នាក់ឯង ។
អ្នកឯកទេសខាងរោគសរសៃប្រសាទ របស់យើងគឺផ្អែកលើការវិភាគឈាម នៃខ្សែពួរផូស្វ័រ និងហ្សែនហានិភ័យ សម្រាប់ជំងឺវង្វេងវង្វាន់ ឬ ភ្លេចភ្លាំង ក៏ដូចជាការធ្វើតេស្តិ៍ សមត្ថភាពចងចាំ និងការប្រតិបត្តិ ។ យើងបានបង្កើតឧបករណ៍តាមអ៊ីនធើណេត ដើម្បីគណនាហានិភ័យ នៅកម្រិតបុគ្គល ដែលអ្នកមានការលំបាក ក្នុងការចងចាំខ្សោយនឹងវិវត្ត ទៅជាជំងឺភ្លេចភ្លាំងក្នុង រយៈពេល៤ឆ្នាំ ។
នៅក្នុងការសិក្សា របស់ពួកគេសាស្ត្រាចារ្យ Palmqvist និងសហការី បានពិនិត្យលើមនុស្សចំនួន ៣៤០ នាក់ ដែលមានបញ្ហា នៃការចងចាំខ្សោយ ដែលត្រូវបានគេជ្រើសរើសចូល ទៅក្នុងការសិក្សាជីវសាស្ត្រ ស៊ុយអែត ទៅលើជំងឺនេះ និងមនុស្ស ៥៤៣ នាក់មកពីអាមេរិកខាងជើង ។
ក្រុមស្រាវជ្រាវ បានរកឃើញថា ការធ្វើតេស្តិ៍ធម្មតា របស់ពួកគេរួមបញ្ចូលទាំងការធ្វើតេស្តិ៍ឈាម និងការធ្វើតេស្តិ៍លើការយល់ដឹងចំនួន ៣ ចំណាយពេលតែ ១០ នាទី ដើម្បីបញ្ចប់អាចព្យាករណ៍ថា តើមនុស្សម្នាក់ នឹងវិវត្តទៅជាជំងឺភ្លេចភ្លាំងក្នុងរយៈពេល ៤ ឆ្នាំ ខាងមុខដោយមានភាព ត្រឹមត្រូវ ៩០ ភាគរយ។ ក្រុមអ្នកស្រាវជ្រាវពន្យល់ថា ការធ្វើតេស្តិ៍ឈាមវាស់ទាំងហ្សែន និង ជំងឺភ្លេចភ្លាំងនិងវ៉ារ្យង់ប្រូតេអ៊ីន ដែលទាក់ទងនឹងជំងឺនេះ ៕ ដោយ៖លី ភីលីព