បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសបារាំង បានប្រកាសលប់ចោល នូវប្រតិបត្តិការយោធារួមគ្នាជាមួយ នឹងប្រទេសម៉ាលី ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ ដែលបានធ្វើឡើង កាលពីសប្តាហ៍មុន។
សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើងដោយបារាំង បានបន្តទៀតថា ការសម្រេចចិត្តនេះនឹងធ្វើឡើង រហូតដល់ពេលការធានាសាស ជាថ្មីអំពីការវិលត្រឡប់មកវិញ នូវការដឹកនាំដោយរដ្ឋាភិបាលស៊ីវិល របស់ប្រទេសម៉ាលី ជាមុនសិន ។
គួរឲ្យដឹងដែរថា កន្លងមកកងកម្លាំង នៃប្រទេសបារាំង បានបន្តការគាំទ្រទៅដល់យោធា នៃប្រទេសម៉ាលី និងបណ្តាប្រទេស មួយចំនួន ទៀតនៅក្នុង តំបន់អាហ្វ្រិកខាងលិចដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងក្រុមសកម្មប្រយុទ្ធខុសច្បាប់ នៅក្នុងតំបន់ Sahel ។
រំលឹកដែរថាកាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ កងកម្លាំង យោធា ដែលដឹកនាំដោយបុរសខ្លាំង មេបញ្ជាការយោធា Assimi Goita បានធ្វើរដ្ឋប្រហារ ដើម្បីបណ្តេញចេញមេដឹកនាំប្រទេស ទាំងប្រធានាធិបតី នាយករដ្ឋមន្ត្រីនិងមន្ត្រីរដ្ឋាភិបាល ស្របច្បាប់ ជាច្រើនទៀតចេញពីរដ្ឋាភិបាល ៕
ប្រែសម្រួល៖ស៊ុនលី