នៅឆ្នាំ ២០២០ ប្រទេសចិនបាននាំចូលទុរេន ពីប្រទេសថៃ ក្នុងទឹកប្រាក់ ១៥០០ លានដុល្លារ បើធៀបនឹងឆ្នាំ ២០១៩ កំណើន៧៧.៥៧% ។
ផ្លែទុរេន ផ្លែឈឺរី ផ្លែស្រកានាគ និងផ្លែបឺរ ជាផ្លែឈើនាំចូល ដែលគេឃើញមានដាក់លក់លើទីផ្សារចិនច្រើនបំផុត។ តែនៅក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ គេសង្កេតឃើញថា បរិមាណនាំចូលទុរេនរបស់ប្រទេសចិន បានកើនជាលំដាប់ លើសផ្លែឈឺរី ដែលបានក្លាយជាផ្លែឈើនាំចូលច្រើនជាងគេនៅប្រទេសចិន ។
អ្នកជំនាញបានបញ្ជាក់ថា ក្រោមឥទ្ធិពលនៃការផ្គត់ផ្គង់ និងតម្រូវការ ដើមឆ្នាំនេះ ថ្លៃដើមទុរេនកើនឡើង តម្លៃទុរេនក៏ថ្លៃជាងឆ្នាំមុនៗ តែទោះបីជាយ៉ាងនេះក៏ដោយ អតិថិជនទុរេនក៏នៅតែមានតម្រូវការទិញទុរេនច្រើន ។ សព្វថ្ងៃ នៅក្នុងទីផ្សារចិនមានទុរេនជាច្រើនប្រភេទ ដូចជា ទុរេន”Monthong” ”Puangmanee” ”Kraduntung”របស់ថៃ ដែលបានទទួលបានការចូលចិត្តខ្លាំង៕


ប្រភព៖sabay
