បរទេស៖សហរដ្ឋអាមេរិក និងប្រទេសម៉ារ៉ុក ត្រូវបានទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយថានឹងចូលរួមគ្នាក្នុងការធ្វើសមយុទ្ធយោធាមួយ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ខែ
មិថុនាខាងមុខនៅក្នុងតំបន់មួយ ចំនួននៃប្រទេសម៉ារ៉ុក។
ប្រភពដដែលបានឲ្យដឹងទៀតថា សមយុទ្ធយោធានេះក៏នឹងមានការចូលរួមពីសំណាក់ កងកម្លាំងយោធាបរទេស របស់ប្រទេសផ្សេងទៀតមួយចំនួនផងដែរ ហើយវាត្រូវបានគេស្គាល់ថាគឺជា
សមយុទ្ធយោធាជាប្រចាំឆ្នាំ រវាងប្រទេសទាំងពីរនិងមានឈ្មោះថា African Lion ដែលជាលើកទី១៧ហើយចាប់តាំងតែពី វាត្រូវបានបង្កើតឡើង។

ប្រទេសផ្សេងទៀតដែលនឹងត្រូវចូលរួមនោះមានដូចចា ប្រទេសអង់គ្លេសប្រេស៊ីលកាណាដា ទុយនេស៊ីសេនេហ្គាល់ហូឡង និងអ៊ីតាលីផងដែរហើយក្នុងនោះ មានអ្នកអង្កេតការណ៍មកពីប្រទេសចំនួន៣០ទៀតផងដែរ។
សមយុទ្ធយោធានេះផងដែរត្រូវបាន គេដឹងដែរថានឹងមានការចូលរួម ពីសំណាក់កងកម្លាំងយោធាជើងទឹកទ័ពអាកាស ព្រមទាំងអង្គភាពប្រឆាំងភេវរកម្ម ហើយវាភាគច្រើន នឹងប្រព្រឹត្តទៅនៅក្នុងតំបន់ ភាគកណ្តាលនៃ Tafraout របស់ប្រទេសម៉ារ៉ុក៕
ប្រែសម្រួល៖ស៊ុនលី
