គែរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នំា២០២១ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់យោធាអេហ្ស៊ីប បានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា កងទ័ពជើងទឹករបស់បារាំង និងអេហ្ស៊ីប បានអនុវត្តន៍ការធ្វើលំហាត់ សមយុទ្ធយោធារួមគ្នា នៅសមុទ្រមេឌីទែរ៉ាណេ ដែលជាការចូលរួម របស់នាវាចម្បាំង ចំនួន០២គ្រឿង ដែលមកពីប្រទេសរៀងៗខ្លួនចំនួន០១គ្រឿង ។
សេចក្តីថ្លែងការណ៍បានដាក់ថា ការហ្វឹកហាត់ ក្នុងនោះរាប់បញ្ចូលទាំង ការអនុវត្តន៍ទៅលើលំហាត់ការពារដែនអាកាស លំហាត់បច្ចេកទេស និងលំហាត់ច្បាប់គ្នា ដោយប្រើគ្រឿងអេឡិចត្រូនិច ។
សមយុទ្ធ ក៏ត្រូវបានរាប់បញ្ចូលទាំង “ការហ្វឹកហ្វឺនលើប្រតិបត្តិការសន្តិសុខដែនទឹក ដែលក្នុងបំណងទាំងការគំរាមកំហែងពីអាកាស និងនៅលើវាលរាប” ។
នាវាចម្បាំងក្នុងស្រុក របស់អេហ្ស៊ីបឈ្មោះ Sagem Port និងនាវាចម្បាំងរបស់បារាំងឈ្មោះ La Fayette បានចូលរួមក្នុងលំហាត់ សមយុទ្ធយោធាជើងទឹករួមគ្នា ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានខែមុន យោធាជើងទឹកបារំាង និងអេហ្ស៊ីប បានរួមគ្នាធ្វើការហ្វឹកហ្វឺនដែលមានលក្ខណៈដូចគ្នារួចមកហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា