បរទេស៖ មូលនិធិជាតិទិញវ៉ាក់សាំង Covid-19 គឺបានទទួលវិភាគទាន និងការសន្យាបរិច្ចាគជាង ៧,៦ លានលានដុង ស្មើនឹង ៣២៩ លានដុល្លារ ពីអាជីវកម្ម និងម្ចាស់ជំនួយផ្សេងទៀត ចាប់តាំងពីមូលនិធិនេះត្រូវបាន បង្កើតឡើងជិត ២ សប្តាហ៍មុន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc ក្នុងពិធីបើកមូលនិធិវ៉ាក់សាំង នៅទីក្រុងហាណូយកាលពីយប់ថ្ងៃសៅរ៍ថា គិតត្រឹមម៉ោង ៨ ល្ងាច ថ្ងៃសៅរ៍ មូលនិធិដែលគ្រប់គ្រងដោយ ក្រសួងហិរញ្ញវត្ថុវៀតណាម បានប្រមូលប្រាក់ចំនួន ១,០៣ ទ្រីលានដុង ស្មើនឹង៤៤,៦ លានដុល្លារ ។ ក្រុមហ៊ុនធំ ៗ ជាច្រើនបានសន្យាអំពីការបរិច្ចាគ ប្រាក់ចំនួន ៦,៦ ទ្រីលានដុង (២៨៥ លានដុល្លារ) ។
សហគមន៍អាជីវកម្មបាន រួមដៃគ្នាជាមួយរដ្ឋាភិបាលមុននេះ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទិញវ៉ាក់សាំង Covid-19 ។
ក្នុងចំណោមម្ចាស់ជំនួយរួមមាន ៊ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋរួមមានក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ Viettel ក្រុមហ៊ុនប្រេងយក្ស Petrovietnam, ក្រុមហ៊ុនរដ្ឋអគ្គិសនីវៀតណាម (EVN) និងក្រុមឯកជនឈានមុខគេដូចជាក្រុមហ៊ុនឯកជនធំជាងគេ របស់វៀតណាម Vingroup និងអ្នកវិនិយោគហ្គោល Long Thanh Golf Investment និង Trading Joint Stock Company៕ប្រែសម្រួលៈ ណៃ តុលា