ដំរីអាស៊ីព្រៃចំនួន ១៥ ក្បាល រស់នៅតំបន់ស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា ដើរឆ្ពោះទៅភាគខាងជើង របស់ខេត្តយូណានប្រទេសចិន។ ពួកវាបានធ្វើដំណើរ ៥០០ គីឡូម៉ែត្រ ដែលបានឆ្លងកាត់ពាក់កណ្តាល ផ្ទៃដីនៃខេត្តយូណាន ។

ដំណើររបស់ដំរីទាំងនេះ នឹងឆ្ពោះភាគខាងជើង ឈៀងទៅខាងកើតប្រទេស។ ក្នុងរយៈពេល ៤០ ថ្ងៃ ក្រុមដំរីនេះ បង្កបញ្ហាចំនួន ៤១២ ករណី ធ្វើឲ្យខូចខាតដំណាំ ៥៦ ហិកតា ការប៉ាន់ស្មានបឋម នៃការបាត់បង់សេដ្ឋកិច្ច ដោយផ្ទាល់គឺជិត ៦,៨ លានយ័ន។

ដំរីអាស៊ី មើលទៅគួរឱ្យស្រលាញ់ ប៉ុន្តែកម្លាំងនៃការវាយប្រហារ របស់ពួកវាក៏ខ្លាំងណាស់។ អ្នកជំនាញ បានអំពាវនាវប្រជាពលរដ្ឋ ត្រូវស្តាប់តាមការណែនាំ ហើយត្រូវតាមដាន និងផ្តល់ព័ត៌មានជាមុន ឱ្យបានទាន់ពេលវេលា រៀបចំពេលវេលាធ្វើការ និងពេលវេលាធ្វើដំណើរចេញក្រៅ ដោយសមស្រប ដើម្បីជៀសវាងការជួបប្រទះផ្ទាល់ ជាមួយដំរី និងហាមឃាត់ការចោមរោមមើលដំរី ដើម្បីធានាសុវត្ថិភាព៕ ប្រភព៖ សប្បាយ
