ព័ត៌មានអន្តរជាតិ

ត្រឹម ២៤ម៉ោង ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ជាង ១០០០នាក់ សរុបកើនឡើងដល់ជាង ៤៧ម៉ឺននាក់

រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ចំនួន ១,០១០ នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ -១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនសរុបទូទាំងប្រទេសកើនដល់ ៤៧៤,៤១៤ នាក់។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្រសួងបញ្ជាក់ថាសរុបករណីឆ្លងថ្មីចំនួន ៣៧,១៥៦ករណគ ត្រូវបានរកឃើញ ដែលបង្កើនចំនួនអ្នកផ្ទុកមេរោគកើនឡើងដល់ ១៦,៩៨៤,២១៨នាក់។

ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងធំជាងគេទី ៣ នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា។

ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះនូវរលកនៃការឆ្លងថ្មី ដែលមន្ទីរពេទ្យត្រូវបានគ្របដណ្ដប់ដោយអ្នកជំងឺ។ ក្រសួងបានឲ្យដឹងថា ប្រទេសប្រេស៊ីល មានអត្រាអ្នកស្លាប់ ២២៥,៨ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់។

គួរបញ្ជាក់ថា នៅក្នុងប្រទេសប្រេស៊ីល វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួន ៧១,៨ លានដូសត្រូវបានគ្រប់គ្រងទូទាំងប្រទេស ហើយប្រជាជនជាង ២២,៩ លាននាក់បានទទួលថ្នាំបង្ការទាំងពីរដូស៕

ដោយ ឈូក បូរ៉ា

Most Popular

To Top