អាមេរិក ៖ ការដេញថ្លៃដើម្បីក្លាយជាអតិថិជន ដែលបង់ប្រាក់ដំបូង នៅលើរ៉ុក្កែត New Shephard របស់ Blue Origin រកចំណូលបាន ៣ លានដុល្លារកាលពីថ្ងៃច័ន្ទ ដោយហោះ តាមស្ថាបនិក ក្រុមហ៊ុន លោក Jeff Bezos និងបងប្រុសរបស់លោក ដោយចំណាយពេលតិចជាងមួយ សប្តាហ៍ទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
យោងតាមគេហទំព័រ របស់ក្រុមហ៊ុនថា ការដេញថ្លៃខ្ពស់បំផុត សម្រាប់ការហោះហើរនៅថ្ងៃទី ២០ ខែកក្កដា គឺតម្លៃ ៣,២ លានដុល្លារកើនឡើងពី ២,៨ លានដុល្លារកាលពីចុង ខែឧសភា ។ អត្តសញ្ញាណ របស់អ្នកដេញថ្លៃខាងលើ មិនទាន់ ត្រូវបានគេដឹង និងមិនត្រូវបានគេដឹង រហូតដល់ការដេញថ្លៃ បានបញ្ឈប់នៅថ្ងៃទី ១២ ខែមិថុនាដោយធ្វើការដេញ ថ្លៃដោយផ្ទាល់ ។
អ្នកដេញថ្លៃត្រូវបង្កើនដែន កំណត់ការដេញថ្លៃរបស់ខ្លួនត្រឹមថ្ងៃទី ១០ ខែមិថុនាម៉ោង ៥ ល្ងាច EST ដើម្បីជាផ្នែកមួយ នៃការដេញថ្លៃថ្ងៃទី ១២ ខែមិថុនា។ អ្នកនាំពាក្យក្រុមហ៊ុន បានប្រាប់ឌៀលីម៉ែលថា មិនមានការធ្វើបច្ចុប្បន្នភាព បន្ថែមទៀតទាក់ទងនឹងចំនួន អ្នកដេញថ្លៃ ឬពួកគេមកពីណាទេ ។ កន្លងមកគេហទំព័រឌៀលីម៉ែល បានរាយការណ៍ថា មានអ្នកដេញថ្លៃជាង ៥.២០០ នាក់មកពី ១៣៦ ប្រទេស ។
ការដេញថ្លៃថ្មីធ្វើឡើងតែប៉ុន្មាន ម៉ោងបន្ទាប់ពីស្ថាបនិក ក្រុមហ៊ុន Blue Origin លោក Jeff Bezos បានប្រកាសថា លោក និងបងប្រុសរបស់លោក គឺលោក Mark អតីត នាយកប្រតិបត្តិ ផ្សាយពាណិជ្ជកម្ម និងអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្ត នឹងស្ថិតនៅលើយាន អវកាស New Shepard នៅពេលវាហោះហើរ នៅខែក្រោយ ស្របពេលនឹងខួបលើកទី ៥២ នៃApollo 11ចុះចតភពព្រះច័ន្ទ ៕ដោយ៖លី ភីលីព