ព័ត៌មានអន្តរជាតិ

បុគ្គលិក Apple ជាច្រើននាំគ្នា​ ធ្វើការតវ៉ាប្រឆាំង ទៅនឹងគោលការណ៍ នៃផែនការត្រឡប់ ចូលធ្វើការងារវិញ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា បុគ្គលិកជាច្រើន របស់ក្រុមហ៊ុន Apple បានប្រមូលផ្តុំគ្នា នៅក្នុងយុទ្ធនាការមួយ ក្នុងការប្រឆាំង ទៅនឹងផែនការ ត្រឡប់ចូលធ្វើការងារវិញ នៅកន្លែងការងារ ដោយប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន គឺលោក Tim Cook។

ការតវ៉ានេះធ្វើឡើង នៅក្រោយពេលដែលសេចក្តីប្រកាសមួយ ត្រូវបានចេញផ្សាយ កាលពីសប្តាហ៍មុន ដោយក្រុមហ៊ុន Apple ថាបុគ្គលិកទាំងអស់ របស់ក្រុមហ៊ុន គួរតែអាចត្រឡប់ ចូលមក ធ្វើការងារវិញ យ៉ាងហោចណាស់ ក្នុងរយៈពេល៣ថ្ងៃ ក្នុងមួយសប្តាហ៍ចាប់ពីខែ កញ្ញាខាងមុខនេះ។

ប៉ុន្តែទោះបី ជាយ៉ាងណាក្តី យោងតាមការបញ្ជាក់ របស់អ្នកតំណាងរបស់បុគ្គលិក ដែលនាំគ្នាធ្វើការតវ៉ាប្រឆាំងនោះ បានបញ្ជាក់ថា ពួកគេកំពុងចាប់ ផ្តើមធ្វើការ ទាមទារឲ្យក្រុមហ៊ុន ព្រមទទួល យកផែនការនៃការធ្វើការងារ បែបបត់បែនច្រើនជាងនេះ និងអះអាងថាគោលការណ៍ថ្មី របស់ Apple បានកំពុងបង្ខំឲ្យបុគ្គលិក ជាច្រើនមកហើយនាំគ្នា បញ្ឈប់ការងារដោយខ្លួនឯង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top